ជីវិត​មនុស្ស​គ្មាន​រឿង​ដែល​ចប់ហើយនោះ​ទេ !

L

ជីវិត​មនុស្ស​គ្មាន​រឿង​ដែល​ចប់ហើយនោះ​ទេ ! មានតែកិច្ចការក្នុងពុទ្ធសាសនានេះប៉ុណ្ណោះ ដែលជាកន្លែងធ្វើឲ្យរឿងទាំងអស់អាចបញ្ចប់បាន ដំណើរឆ្ពោះទៅនិព្វាននោះហើយទើបជាកន្លែងដែលរឿងទាំងអស់ត្រូវបានបញ្ចប់។ គោលដៅរបស់អ្នកគឺត្រូវចាកចេញពីកន្លែងដែលអ្នកជ្រកកោនបណ្តោះអាសន្ននៅពេលកំពុងដើរ វាមិនសំខាន់ទេថា តើអ្នកចង់ដើរទៅឆ្ងាយបានប៉ុណ្ណា​ ? បើដើរគ្មានគោលដៅច្បាស់លាស់ទេ អ្នកប្រាកដជាវង្វេង បើអ្នកវង្វេងក៏គ្មានអ្នកណាស្វែងរកអ្នកដែរ អ្នកបានត្រឹមតែវង្វេងឲ្យយឺតយ៉ាវក្នុងផ្លូវជីវិតអ្នកតែប៉ុណ្ណោះ ។
=> ព្រះពុទ្ធជាអ្នកនាំផ្លូវ ព្រះធម៌ជាត្រីវិស័យ ព្រៃគឺតណ្ហា ឧបាទាន ផ្លូវគឺសង្សារវដ្តនៃការកើតស្លាប់ ការដើរខុសផ្លូវគឺវង្វេងក្នុងអន្លុងទុក្ខ !

Comments