ប្តីប្រពន្ធទៅលេងសួនសត្វ, គេឃើញស្វាឈ្មោលលេងជាមួយស្វាញីយ៉ាងងប់ងល់ គួរឲ្យច្រណែន
ប្រពន្ធប្រាប់ប្តីថា បងមើលស្វាហ៎ គេឡើង sweet ហើយ រ៉ូមែនទិច
ប្តីប្រពន្ធឃើញតោញីឈ្មោល នៅឆ្ងាយពីគ្នាមិនដូចសត្វស្វា១គូរនោះសោះ
តោឈ្មោលនៅស្ងាត់តែឯង ធ្វើដូចអត់មាន និង មិនខ្វល់ពីតោញី
ប្រពន្ធប្រាប់ប្តីថា មើលទៅដូចកំសត់ណាស់ សត្វតោអត់មានក្តីស្រឡាញ់ដូចស្វាសោះ
ប្តីក៏ឲ្យប្រពន្ធគប់កូនថ្មទៅកាន់តោញី ហើយចាំមើលពេលដែលប្រពន្ធគាត់បានគប់ថ្មទៅកាន់តោញី តោឈ្មោលក៏លោតមកគ្រហឹមហើយការពារតោញីបន្ទាប់មកគេក៏គប់ថ្មទៅស្វាដូចគ្នា ហើយពេលដែលប្រពន្ធគប់ស្វាញី,ស្វាឈ្មោលបែរជារត់ ហើយលោត ទៅលើដើមឈើបាត់ បោះបង់ស្វាញីចោល ដោយព្រោះខ្លាចគេគប់ដុំថ្មមកកាន់ខ្លួនដែរប្តីក៏ប្រាប់ប្រពន្ធគាត់ថា កុំឆោតល្ងង់នឹងអ្វីដែលអូនបានឃើញជា ភាពសង់ទីម៉ង់ ឬ ភាពរ៉ូមែនទិចនិយម, ភាគច្រើនវាគ្រាន់ជារូបភាពបំភាន់ភ្នែកដែលលាក់បាំងនូវបេះដូងដែលមិនមានក្តីស្រឡាញ់ពិតប្រាកដល្អតែមើលមិនល្អស៊ីហើយក៏មានអ្នកខ្លះ ដែលគាត់មិនបានបញ្ចេញ ឬ បង្ហាញក្តីស្រឡាញ់មកឲ្យគេឃើញ ប៉ុន្តែបេះដូងពួកគេពោរពេញទៅដោយ ការបារម្មណ៍ និង ក្តីស្រឡាញ់ជាអកុសលសព្វថ្ងៃ ស្នេហាបែបស្វា មានច្រើនជាងស្នេហាបែបសត្វតោ។

