ពិភពលោកនេះគង់តែឆេះទៅទេ ! រងទុក្ខព្រោះតែគំនិតខ្លួនឯងខ្លាំងពេកជាការមិនគួរសោះឡើយ នេះហៅថាជាជំងឺដែលកើតឡើងពីខ្លួនឯង ។ ពិភពលោកក៏មានកន្លែងរីករាយមិនមានការភ័យខ្លាចដែរ « គឺក្នុងចិត្ត » ព្រោះទុក្ខកើតនៅទីណា រលត់នៅទីនោះ ទុក្ខកើតក្នុងភ្នែក រលត់ក្នុងភ្នែក កើតក្នុងត្រចៀក រលត់ក្នុងត្រចៀក ។ ជីវិតដែលបរិសុទ្ធិគឺរស់នៅសម្រាប់តែការលះបង់ ដោយមិនចាំបាច់ត្រូវការក្លាយទៅជាអ្វីនោះទេ ។ នៅពេលមនុស្សម្នាក់ មានការយល់ដឹងបានច្បាស់លាស់ពីច្បាប់កម្ម គំនិតគេត្រូវបានផ្សាយចេញទៅដោយភាពត្រឹមត្រូវមិនមានការបំភាន់ឡើយ ។

