ជីវិតមានក្តីសុខមិនមែនដោយសារតែការបាននិងការជួបជុំទេ គឺសុខកើតពីការយល់ដឹង ! ត្រូវបញ្ជូនទិន្នន័យនេះតៗទៅគ្រប់ជំនាន់ ដើម្បីសេចក្តីសុខដល់ជនច្រើន។អង្គុយតាមព្រះពទ្ធ ប្រកាសខ្លួនថាជាសាវ័កព្រះពុទ្ធតែបែរជានិយាយធម៌ផ្ទុយឬប្រឆាំងនឹងព្រះពុទ្ធ នាំឲ្យបាត់បង់សាមញ្ញផលខុសពីសាររបស់ព្រះពុទ្ធ ក្រៅពីលែងមានសេរីភាពផ្លូវចិត្ត បែរជាធ្វើខ្លួនឲ្យវ័នកនឹងទស្សនៈទិដ្ឋិរបស់ខ្លួនឯងទៅវិញ ។ គំនិតដែលគាំទ្រការសម្រេចគោលបំណងខ្លួនឯង មិនបានទទួលអត្ថប្រយោជន៍សម្រាប់បេះដូងមនុស្សទូទៅទេ វាបានត្រឹមតែនាំឲ្យមានការបែកបាក់គ្នាតែប៉ុណ្ណោះ ! វាគ្មុិនសាសនាទាំងអស់ដែលពូកែ គឺនិយាយនាំឲ្យមានការរួបរួម មិនមែននិយាយនាំឲ្យមានការបែកបាក់នោះទេ ។ ប្រសិនបើយើងមិនព្រមអភិវឌ្ឍការយល់ដឹងរបស់យើងឲ្យបានត្រឹមត្រូវទេនោះ គឺយើងកំពុងតែធ្វើឲ្យមានការបាត់បង់ផ្លូវដ៏បរិសុទ្ធិរបស់ខ្លួនឯងហើយ ។ ការរើបំរះផ្លូវគំនិតរបស់ពុទ្ធសាសនា គឺជាមគ្គុទ្ទេសក៏ផ្លូវចិត្តដ៏ប្រសើរ ដើម្បីឆ្ពោះទៅកាន់សេរីភាពផុតពីគំនាបតណ្ហា បើអ្នកមានការភ័យខ្លាចជាមួយបទពិសោធកន្លងមក នោះកម្មវត្ថុតែមួយគត់ដែលអ្នកគប្បីជ្រើសរើស គឺការប្តេជ្ញាចិត្តក្នុងការគិតឲ្យបានត្រឹមត្រូវដោយខ្លួនឯងផ្ទាល់ នេះគឺជាជំរើសដ៏ល្អបំផុត ! ។

