និព្វានប្រែថា ចិត្តស្ងប់ប្រកបដោយសតិ (Mindfulness) ចិត្តស្ងប់ឬសន្តិភាពចិត្ត(Peaceful) ចិត្តអស់ការប្រកាន់ក្នុងខន្ធ៥ ចិត្តអស់ពួជដើម្បីកើតទៀត ព្រោះបានដកចេញនូវតណ្ហា ប្រហារបង់នូវលោភៈ ទោសៈ មោហៈ។
និព្វានដោយន័យបីយ៉ាងគឺៈ
១- និព្វានដោយន័យមួយគឺ
- វិមុត្តិនិព្វាន់ៈ គឺជាសេចក្តីសុខតែម៉្យាង សុខព្រោះរួចផុតពីការប្រកាន់។
និព្វានដោយន័យពីរគឺ
ក- សឧបាទិសេសនិព្វានៈ រលត់កិលេសតែនៅសល់ខន្ធ មានន័យថា ស្លាប់ចិត្តអាក្រក់អស់ពីខ្លួន តែជីវិតនៅមាន សភាពដូចជាព្រះពុទ្ធកាលលោកនៅគង់ព្រះជន្មនៅឡើយ តែលោកមិនមានចិត្តអាក្រក់កើតឡើង ចិត្តអាក្រក់ស្លាប់អស់ហើយ មិនមានកើតទៀតទេ។
ខ- អនុបាទិសេសនិព្វានៈ គឺរលត់ទាំងកិលេសទាំងខន្ធ ដូចជាព្រះពុទ្ធដែលលោកបរិនិព្វានហើយ តែនៅសល់ព្រះធាតុ ដែលសម័យណាអស់ការគោរពសម័យនោះព្រះធាតុធ្វើសមោធាន(ហោះទៅប្រមូលជួបជុំគ្នានៅក្រោមម្លប់ពោធិព្រឹក្ស ឯកសារខ្លះថាព្រះធាតុបានសម្តែងធម៌បញ្ចប់សាសនាហើយទើបរលាយទៅក្នុងធម្មជាតិ ហៅថាធាតុនិព្វាន)។

