ចេតសិកមាន៥២ប្រភេទ

L

មកដល់ពេលនេះហើយ នៅតែមិនយល់ពីអ្វីទៅជាចេតសិក សូមពន្យល់ផង ?
 កាហ្វេជាចិត្ត ​ទឹកដោះគោជាចេតសិក ទាំង២នេះខ្វះគ្នាមិនបាន ចូលរួមទាំងអស់គ្នាបែកគ្នាមិនបានឡើយ ។ ចេតសិកមាន៥២ប្រភេទ ជាអ្នកដឹកនាំចិត្តឲ្យធ្វើការ ចិត្តមាន៨៩ប្រភេទ រង់ចាំធ្វើការជាមួយចេតសិក ចិត្តជាប្រធាន ចិត្តមួយប្រភេទ មានចេតសិកកើតរួមជាមួយយ៉ាងតិច៧ ។ ចិត្ត ចេតសិក នាំគ្នាសុីសោយអារម្មណ៍ គឺចេតសិកអូសទាញចិត្តឲ្យសុីសោយអារម្មណ៍ ។ តាមវិទ្យសាស្ត្រគឺទាល់តែមានសារធាតុជីវៈគីមីរត់ចូលសំបកខួរក្បាលទើបមានការគិត ដោយមានរេសិបទ័រចូលរួមផងដែរ បើអីចឹង សារធាតុជីវៈគីមីនោះហើយជាចេតសិក ។ ព្យាយាមសិក្សាតទៅទៀត យូរទៅយល់ហើយ មិនអីទេ !

Comments