សុភមង្គល

L

សុភមង្គលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយគំនិតវិជ្ជមាន ហើយអំពើល្អដ៏បរិសុទ្ធិគឺជាធាតុសំខាន់ ដើម្បីធ្វើឲ្យជីវិតរីករាយក្នុងសុភមង្គលនិងសប្បុរសធម៌។ ការប្រកួតប្រជែងក្នុង២៤ម៉ោង គឺវាបានធ្វើឲ្យអាយុជីវិតខើចខ្លីដោយមិនដឹងខ្លួន សូមព្យាយាមផ្សារភ្ជាប់ភាពរីករាយទៅកាន់នរណាម្នាក់ ដែលព្យាយាមមកជួបអ្នកដោយកំហឹងក្នុងថ្ងៃនេះ កុំចាកចេញពីភាពរីករាយឲ្យសោះ ! ទោះជាត្រូវទទួលការប្រមាទយ៉ាងណាក៏ដោយ ។ការបាន ផ្តល់ភាពរីករាយទៅឲ្យអ្នកដទៃ គឺជាអំណោយទានដ៏អស្ចារ្យបំផុត ដែលអ្នកអាចផ្តល់ឲ្យគេបាន។កុំព្យាយាមធ្វើរឿងតូចឲ្យក្លាយជាធំ ! វាគ្មានផលល្អសំរាប់ការរស់នៅឡើយ ! ។ បើអ្នកមានអារម្មណ៍ចង់ជួយអ្នកដទៃ នេះជាចិត្តអាណិតស្រឡាញ់និងមេត្តាករុណា បើការជួយនោះបានសម្រេច វានឹងធ្វើឲ្យអារម្មណ៍នោះល្អប្រសើរជាងមុនដោយខ្លួនឯង ដោយអំណាចនៃការផ្តល់ចិត្តសប្បុរស ដែលអ្នកត្រូវស្វែងយល់ ។ភាពអាត្មានិយម គឺជាការកាន់កាប់ទៅនឹងអ្វីមួយដែលមិនមានអ្វីទាំងអស់ មានន័យថាបានប្រឆាំងទៅនឹងធម្មជាតិពិតនៃចិត្តខ្លួនឯង ដែលជាការអនុញ្ញាត្តិឲ្យមានការនាំចូលនូវអ្វីដែលមិនមាន ! ។

Comments