ប្រើអំពើហឹង្សាដើម្បីដោះស្រាយបញ្ហាវាគ្មានបានទទួលផ្លែផ្កាអ្វីទាំងអស់ ក្រៅពីជៀសមិនផុតពីការបានទទួលមហន្តរាយទាំងអស់គ្នា គេកំរគេចផុតពីផលវិបាករបស់វាណាស់។ជាការប្រសើរណាស់ដែលយើងត្រូវពន្យល់ក្មេងៗឲ្យមានទំលាប់ក្នុងការជជែកពិភាក្សាគ្នា
ដើម្បីដោះស្រាយបញ្ហាជាជាងការប្រើសាច់ដុំនិងពាក្យសម្តីមិនសមរម្យដាក់គ្នា ប្រើបញ្ញារិះគិតរហូតដល់ទទួលបានលទ្ធផលមួយដែលអាចទទួលយកបានទាំងអស់គ្នា។កុំទំលាប់ពន្យុះក្មេងឲ្យវាយតប់ឬប្រើពាក្យជេរប្រទេចដាក់គ្នាឲ្យសោះ ! ។
# អ្វីដែលអ្នកបានធ្វើទៅលើអ្នកដទៃ វានឹងឆ្លុះបញ្ចាំងពីអ្នក មិនមែនជាអ្នកដទៃនោះទេ ។

