បុណ្យគឺជាឈ្មោះនៃសេចក្តីសុខ !

L

បុណ្យគឺជាឈ្មោះនៃសេចក្តីសុខ !
ពិតណាស់ ជីវិតខ្ញុំពេញបរិបូរណ៍ដោយសេចក្តីសុខ កំរមានទុក្ខណាស់ មនុស្សជុំវិញខ្លួនគេគាំទ្រខ្ញុំ និងនាំហេតុល្អៗ មកឲ្យជានិច្ច ។ បើមានរឿងស្មុកស្មាញតិចតួចក៏សុបិន្តជួយប្រាប់ ជួយលួង មានគ្រោះខាងមុខក៏គេប្រាប់មុន តែចិត្តបែរជានឿយណាយខ្លាំងណាស់ ចង់តែរកកន្លែងស្ងប់ បេីបានសមាធិ គឺ3-4ម៉ោង មិនចង់ចេញទេ។
សូមកុំជាប់ក្នុងស្ងប់ អត់បញ្ញារំដោះចិត្តចេញពីទុក្ខទេ ត្រូវលើកចិត្តពិចារណាអ្វីៗមិនទៀង ជាទុក្ខ ជាអនត្តាផង ! ។
ខ្ញុំពិចារណាហេីយ ឃេីញតែទទេរ ពិចារណាយូរទៅបាត់ទាំងដង្ហេីមបាត់ទាំងខ្លួន នៅលំហទទេរស្អាតសុទ្ធសាធ ហើយនឿយណាយនឹងភាពទទេរនឹងទៀត រហូតលាភ្នែនដេកបណ្តោយ ។
ចឹងចាំមើលវិញ្ញាសារជីវិតដាក់មកគឺទុក្ខទាំង១២កងមកដល់ តើចិត្តទទេរឬទេ បើពិតជាទទេរមែន តាសូមគោរពអនុមោទនាហើយ ! បើវាណែនក្តន់នៅឡើយ សូមខិតខំបន្តទៀតចុះណា !

Comments