បើនៅតែមានការទើសចិត្ត

L

បើនៅតែមានការទើសចិត្ត មានន័យថា សតិប្បដ្ឋានបដិបត្តិយើងនៅមិនទាន់មានកម្លាំងនៅឡើយទេ យើងនៅចង់ឲ្យលោកខាងក្រៅមកតាមចិត្តយើង តើអាចទៅរួចទេ ? ។ លោកនេះជៀសមិនផុតពីការទើសចិត្តរបស់យើងឡើយ បើជៀសមិនផុតដដែលមានតែកុំទើស ។ កុំទើស ! រឿងនេះមិនធម្មតាទេ ត្រូវអប់រំចម្រើនសតិដោយសីល សមាធិ វិបស្សនាឲ្យម៉ត់ចត់ ឲ្យសតិតាមមើលចិត្តឲ្យជាប់ ឲ្យបញ្ញាតាមពន្យល់ចិត្ត អ្វីៗត្រឹមតែធម្មៈ ធម្មៈគឺកើតរលត់តែអញ្ចឹង ! ។ ចង់ឲ្យលោកខាងក្រៅតំរូវតាមចិត្តខ្លួនទៅមិនរួចទេ ! ទាល់តែព្រមមិនប្រតិកម្មតបដោយបញ្ញា ។

Comments