តាចាស់ម្នាក់គ្រោះថ្នាក់បាក់ជើងចូលដេកពេទ្យ

L

តាចាស់ម្នាក់គ្រោះថ្នាក់បាក់ជើងចូលដេកពេទ្យ ពេលចេញពីពេទ្យវិញអ្នកភូមិបានសួរពីមូលហេតុ គាត់បាននិយាយទាំងញញឹមថាៈ ឃើញផ្លូវត្រូវដើរស្មានតែស្រួល ដល់ពេលដើរទៅក៏ត្រូវរអិល ជើងមួយប្រឹងទប់ជើងមួយត្រូវបោក ទើបត្រូវបាក់ជើងដេកនឹងកន្លែងអស់៦សប្តាហ៍ ! ត្រឹមតែដេកមួយកន្លែងមិនមែនងើបឡើងមិនរួចឯណា វានៅគ្រាន់បើជាងស្លាប់ដែរ ! ហា ហា !។ដកដង្ហើមធំបន្តិច ទើបគាត់និយាយបន្តៈផ្លូវជីវិតមិនមែនសុទ្ធតែងាយស្រួលនោះទេ ប៉ុន្តែក៏មិនត្រូវខ្លាចមិនហ៌ានដើរនោះដែរ ជួបបញ្ហាមិនត្រូវរត់គេច ត្រូវប្រឈមមុខតស៌ូដោះស្រាយ បើបានជាដួលទៅហើយត្រូវប្រឹងក្រោកឈរឡើងដោយខ្លួនឯង លំបាកយ៉ាងណាក៏នៅតែគ្រាន់បើជាងស្លាប់ដែរ ! ។

Comments