កម្មដែលឲ្យផលឆាប់ទាន់ចិត្ត

L

កម្មដែលឲ្យផលឆាប់ទាន់ចិត្តទាល់តែមានកម្លាំង៤យ៉ាងឬហៅថាសម្បទា៤ៈ
១- បុគ្គលសម្បទាៈ គឺបានធ្វើបុណ្យជាមួយមនុស្សមានសីលល្អបរិសុទ្ធ​ មានកម្លាំងចិត្តល្អបរិសុទ្ធដូចជាអានាគាមី និងអរហន្តជាដើម ។
២- បច្ច័យសម្បទាៈ វត្ថុធ្វើទានត្រូវល្អបរិសុទ្ធ កើតឡើងដោយធម៌ បានមកដោយធម៌ ប្រកបដោយធម៌ អស់ទៅដោយធម៌ ។
៣- ចេតនាសម្បទាៈ ចេតនាល្អបរិសុទ្ធទាំងមុនធ្វើ កំពុងធ្វើ ក្រោយធ្វើ មិនសៅហ្មងមិនល្អក់កករ ។
៤- គុណាតិរេកសម្បទាៈ បុណ្យវិលមកវិញអស្ចារ្យក្រៃលែងនៅពេលគេបានធ្វើទានប្រគេនអាហារចំពោះអ្នកទើបតែចេញពីនិរោធសមាបត្តិ ។ តើការធ្វើបុណ្យចង់បានផលបុណ្យគឺជាកិលេសតណ្ហាឬទេ ? មិនមែនជាកិលេសទេ គឺជាកុសលចេតនា ព្រះពុទ្ធបានបង្រៀនឲ្យចេះធ្វើបុណ្យគឺ ក្រោយពីបានធ្វើបុណ្យព្រះអង្គឲ្យអធិដ្ឋានបួងសួងថាៈ ដោយអំណាចនៃបុណ្យនេះ ព្រះសារីបុត្ត ឬ ព្រះមោគ្គល្លានមានសភាពយ៉ាងណា សូមឲ្យអាត្មាអញមានសភាពយ៉ាងនោះដូចលោកដែរ លោកយាយវិសាខា លោកអានាថបិណ្ឌិកសេដ្ឋីមានសភាពយ៉ាងណា .....ជាដើម ។ ចង់បានអីត្រូវប៉ងប្រាថ្នាយ៉ាងនោះទៅ គ្រាន់តែថា បើប្រាថ្នាសម្បត្តិក្នុងលោក សម្បត្តិក្នុងភព យើងមិនអាចរួចចាកទុក្ខបានទេ ហេតុនេះត្រូវប៉ងប្រាថ្នាតែម៉្យាងគឺ ដោយអំណាចនៃបុណ្យនេះ សូមបានជាបច្ច័យនៃព្រះនិព្វានចុះ ! ព្រោះនិព្វានគឺជាឈ្មោះនៃអមតៈសុខដែលមិនមែនជាគូនិងទុក្ខ។

Comments