អាចទៅកើតនៅឋាននរកបានឬទេ ?

L

តើព្រហ្មក្រោយពីចុតិ អាចទៅកើតនៅឋាននរកបានឬទេ ?
 តែមានរឿងរ៉ាវខ្លះដូចព្រះថេរីមួយរូបដែលបានត្រាស់ដឹងក្រោយសម័យពុទ្ធកាល កាលព្រះពុទ្ធគង់នៅ នាងកើតជាសត្វជ្រូកនៅក្នុងរាជគ្រិះ ហើយមុនមកកើតជាជ្រូក នាងជាសត្វនរក ហើយមុនកំណើតជាសត្វនរក នាងគឺជាព្រហ្មបឋមឈាន ដែលមុនមកកើតជាព្រហ្ម នាងបានសំលឹងមើលដង្កូវក្នុងបង្គន់ហើយបានជាអារម្មណ៍កម្មដ្ឋាន។ ហើយបើសិក្សារឿងនេះ និងធៀបជាមួយអភិធម្មបរិច្ឆេទទៅ ឃើញថាជាតិបន្ទាប់អំពីព្រហ្ម គឺមិនទៀងថានឹងបានជាមនុស្សឬទេវតានោះទេ។ អរូបព្រហ្មទាំងនោះ ត្បិតតែមិនមានវិថីនៃវិញ្ញាណទាំង៥ តែមុនអរូបភវង្គណាមួយប្ដូរមកធ្វើចុតិកិច្ច គឺមានគតិនិមិត្តណាមួយមកប្រាកដដល់មនោទ្វាវិថីជានិយាម ដើម្បីបដិសន្ធិក្នុងភពថ្មី (នេះនិយាយចំពោះតែបថុជ្ជនព្រហ្ម ឯអរិយព្រហ្មពុំពោលឡើយ ព្រោះពួកលោកសុទ្ធតែជាបុគ្គលទៀតទាត់នឹងបរិនិព្វានរួចអស់ទៅហើយ)។
មិនប្រកែកយកឈ្នះចាញ់អីទេ ប៉ុន្តែការកើតក្នុងភពមួយៗ គឺកើតដោយចិត្តណា ចុតិក៏ដោយចិត្តនោះដែរ ។ ហេតុនេះមុននឹងកើតជាព្រហ្មគឺត្រូវមានឈានវិថីចិត្តកើតឡើងនៅមុនពេលចុតិ ហើយមុននឹងចុតិពីព្រហ្មមកវិញ ក៏មានការដាច់តំណឈានដែរ ដែលនីវរណៈ៥ស្ងប់អស់ខ្លាំងណាស់ វិមាត្រចិត្តនេះមិនអាចទៅតាំងនៅក្នុងភពដែលមានវិមាត្រចិត្តតូចបានទេ ទាបបំផុតក៏នៅត្រឹមមនុស្សឬទេវតាសិនដែរ ទើបទៅកើតនៅឋាននរកបាន ។ កំណើតជាសត្វនៅអបាយភូមិ គឺដោយសារលោភៈ ទោសៈ មោហៈ ចំណែកកំណើតជាព្រហ្មទាល់តែជា តិហេតុកបុគ្គលដែលមានសោភណៈហេតុគឺអលោភៈ អទោសៈ អមោហៈ ទើបបានសម្រេចឈានឬឈានលាភីបុគ្គល យ៉ាងនេះជាដើម ។ សេចក្តីនេះយ៉ាងណា មានតែអានបញ្ជាក់ផ្ទៀងផ្ទាត់ឡើងវិញតែប៉ុណ្ណោះណា !

Comments