មានសំណួរមួយចង់ឱ្យលោកតាជួយពន្យល់ចៅ។
នៅក្នុងសកម្មភាពប្រចាំថ្ងៃមនុស្សត្រូវការមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅក្នុងសង្គម។ តែចៅចង់សួរថានៅសុខៗអ្នកដែលធ្លាប់រាប់អានគ្នាធម្មតាបែរជាស្អប់យើងមិនចូលចិត្តយើងទាំងដែលយើងមិនបានធ្វើអំពើអ្វីលើគេសោះ។?
ចៅសូមអរគុណលោកតាទុកជាមុន![]()
។
សាធុៗអាចមានហេតុចាស់កើតឡើងហើយចៅ(ធ្លាប់ទាស់គ្នាក្នុងភពមុន) អាចសាកសួរគេក៏បាន បើមិនសួរទេក៏ប្រយ័ត្នខ្លួនថយឲ្យឆ្ងាយទៅណា ហេតុថ្មីអាចមកពីច្រណែនក្នុងរឿងអីមួយ។
សាធុៗ ចៅអរគុណណាស់លោកតា តែហេតុចាស់ឱ្យផលមកបច្ចុប្បន្នតើពេលណាវាអាចបញ្ចប់បានទៅ លោកតា?។
សង្កេតមើលផងកុំឲ្យកើតជារឿងធំទាន់ មិនអាចស្មានមុនបានទេ។
ចៅសូមអរគុណលោកតា ចៅសូមបួងសួងដល់វត្ថុសក្តិសិទ្ធិតាមថែរក្សាលោកតានិងមានជន្មាយុយឺនយូរមានសុខភាពល្អ ដើម្បីចែករំលែកព្រះធម៌ដល់ពុទ្ធបរិស័ទនិងសត្វលោកកំពុងមានទុក្ខ។

