មនុស្សប្រុសវ័យជិតចូល៣០ឆ្នាំត្រូវធ្វើឱ្យបានរឿងទាំងនេះ :

L

1- មានប្រភពចំនូលមួយជាក់លាក់: មិនមែនដើម្បីហុឺហារនោះទេ តែដើម្បីហូបចុកគ្រប់គ្រាន់និងផ្តល់ភាពកក់ក្តៅអោយមមនុស្សដែលខ្លួនស្រលាញ់
2- មានចំនេះវិជ្ជា: មិនចាំបាច់ជាបណ្ឌិតក៏បាន តែសុំត្រឹមតែអាននិង ដឹងរឿងអោយបានច្រើនពីសង្គមមួយនេះ
3-មានគោលដៅ: បើគ្មានគោលដៅជីវិតទេ រស់ថ្ងៃនេះដូចម្សិលមិញ ជីវិតគ្មានន័យទេ
4- ចេះបដិសេធ: មិនមែនរឿងរ៉ាងទាំងអស់សុទ្ធតែមានការចូលរួមពីយើងទេ មិត្តមិនចាំបាច់ច្រើនទេ មនុស្សស្មោះពីរបីនាក់គ្រប់គ្រាន់ហើយ
5- សងគុណ: ពុំចាំបាច់គិតថាទាល់តែខ្លួនមានបានហើយចាំសងគុណ ពេលខ្លះអ្វីគ្រប់យ៉ាងអាចនឹងហួសពេល
6- មានស្នេហា: ពុំចាំចាប់រកអ្នកល្អឥតខ្ចោះទេ ហើយក៏ពុំចាំបាច់មានបានខ្លាំងនោះដែរ ដៃគូល្អអាចធ្វើអោយយើងសម្រេចគោលដៅលឿន
7- ចេះទំនាក់ទំនង: ទោះបីជាមិនចូលចិត្តក៏ដោយ សង្គមនេះយើងមិនអាចរស់តែឯងនោះទេ ព្យាយាមសាងញាតិអោយបានច្រើន
8- ចេះធ្វើម្ហូប: ដើម្បីសុខភាព សន្សំសំចៃ និងសុភមង្គល ពេលខ្លះវាក៏ជាក្តីសុខមួយដែរ។

Comments