នៅពេលដែលខ្លួនអស់លទ្ធភាពនឹងរើបំរះ

L

នៅពេលដែលខ្លួនអស់លទ្ធភាពនឹងរើបំរះ សេរីភាពចុងក្រោយរបស់មនុស្សគឺជាសមត្ថភាពជ្រើសរើសក្នុងការគិត ដែលមនុស្សមិនគួរប្រើវាដើម្បីធ្វើបាបខ្លួនឯងឡើយ។ជីវិតរបស់មនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយទៅជាចំណីរបស់ហេតុការណ៍គ្រប់យ៉ាងបាន តែយើងអាចយកឈ្នះស្ថានការណ៍ទាំងនោះ ព្រោះតែសេរីភាពក្នុងការគិតនេះឯង។តើអ្នកណាអាចយកទុក្ខមកឲ្យយើងបាន បើយើងមិនព្រមទទួលផងនោះ?បើទោះជាត្រូវធ្លាក់នរកក៏ញញឹមបាន នេះហើយជាសេរីភាពពិតប្រាកដរបស់យើង។អ្វីៗសំខាន់នៅត្រង់ការសម្រេចចិត្តរបស់យើងក្នុងការគិតតែប៉ុណ្ណោះ ! ។ មនុស្សយើងតែងនិយាយជាមួយខ្លួនឯងច្រើនជាងពេលវេលាពាក់កណ្តាលជីវិតនៃការរស់នៅនេះទៅទៀត ហេតុនេះការសិក្សាពីគតិបណ្ឌិតល្អៗគឺជាការចាំបាច់បំផុតសំរាប់ជីវិត ព្រោះវានឹងជួយពិគ្រោះផ្តល់យោបល់ឲ្យដល់យើងសម្រាប់តំរង់ទិសដៅរបស់ជីវិតឲ្យកាន់តែល្អប្រសើរឡើង វាជាត្រីវិស័យសម្រាប់ប្រាប់ទិសដៅនៃជោគជ័យក្នុងការរស់នៅ តែទិន្នន័យវិជ្ជមានដែលព្រះពុទ្ធបានបង្រៀនគឺជាមូលដ្ឋាននៃការគិតវិភាគពិចារណាដែលមិនអាចបរាជ័យ មិនអាចចុះចាញ់ គឺរឹងមាំតាមផ្លូវចិត្តសឹងតែមិនគួរឲ្យជឿ ! ។

Comments