រឿងដែលល្អបំផុតនៅក្នុងលោក

L

រឿងដែលល្អបំផុតនៅក្នុងលោក គឺការយល់ដឹងពីរបៀបធ្វើជាម្ចាស់លើខ្លួនឯង និងធ្វើជាម្ចាស់លើវត្ថុទាំងពួង ។ ការមើលឃើញរបស់អ្នកនឹងកាន់តែច្បាស់ឡើង នៅពេលអ្នកចេះមើលឃើញបេះដូងខ្លួនឯង នឹងចេះមើលឃើញកំហុសខ្លួនឯង ការសម្លឹងទៅក្រៅ គឺជាក្តីសុបិន្ត ការមើលមកខាងក្នុង គឺជាការភ្ញាក់រលឹក ។ ពេលដែលបានស្គាល់ខ្លួនឯងច្បាស់ហើយ អ្នកនឹងអាចសម្រេចចិត្តថា ត្រូវតែធ្វើអ្វីឲ្យបានល្អបំផុត ដើម្បីឲ្យជីវិតបានល្អប្រសើរជាងមុន នេះគឺជាលក្ខ័ណ្ឌដែលតំរូវឲ្យមានការសម្រេចចិត្ត ! ។ ជីវិតមិនអាចកាន់ពិលបំភ្លឺ ដោយគ្មានផ្លូវរបស់ខ្លួនឯងផ្ទាល់នោះទេ ! ភ្ជាប់វាជាមួយឋាមពលទៅ ! ។

Comments