ខ្ញុំខ្មាសខ្លួនឯងណាស់

L

ខ្ញុំខ្មាសខ្លួនឯងណាស់ដែលសួរសំនួរមួយនេះទៅកាន់លោកគ្រូ។
ខ្ញុំលែងមានអារម្មណ៍សេ្នហាចំពោះប្តីរបស់ខ្ញុំទៀតហើយ (តែស្រលាញ់គាត់ប្រៀបដូចសាច់ញាតិបងប្អូននឹងគ្នាទៅវិញ) ព្រោះខ្ញុំបានមានអារម្មណ៍ទៅលួចស្រលាញ់បុរសរម្នាក់ទៅវិញ ហើយម្នាក់នឹងគេមានសង្សាររួចហើយ (ខ្ញុំត្រឹមតែលួចស្រលាញ់គេ មិនដែលនិយាយប្រាប់គេទេ)។ ខ្ញុំឈឺចាប់ណាស់ ខ្ញុំសោកសៅ ព្រោះខ្ញុំបានធ្វើរឿងខុសឆ្គងតាមផ្លូវចិត្ត ខ្ញុំព្យាយាមកុំគិតពីបុរសម្នាក់នោះ ហើយព្យាយាមស្និទ្ធស្នាលជាមួយប្តី តែអារម្មណ៍ជាប្តីប្រពន្ធលែងមានទៀតហើយ។ តើខ្ញុំគួរដូចម្តេច ដើម្បីកាត់ដាច់រឿងដែលគួរអោយខ្មាសអៀនមួយនេះបានលោកគ្រូ? សូមមេត្តាលោកគ្រូជួយផ្តល់មតិយោបល់អោយខ្ញុំបន្តិចផលចុះ ព្រោះខ្ញុំព្យាយាមហើយព្យាយាមទៀត តែចិត្តនៅតែស្រលាញ់គេដូចឆ្កួតអឹចឹង។ សូមអរគុណលោកគ្រូទុកជាមុន សង្ឃឹមថាលោកគ្រូនឹងបានឃើញសារមួយនេះផងចុះ។
🥰🥰🥰ធម្មតាទេក្មួយ មកពីនៅមានកិលេសគឺចឹងហើយ មិនខុសអីទេ តែដាច់ខាតត្រូវខំអត់ធន់កុំធ្វើខុសឲ្យសោះ កុំចាញ់បោកអរម៉ូនដែលគ្រាន់តែជាធាតុជីវៈគីមីល្អិតៗរត់កាត់សំបកខួរក្បាល ។ បើខុសនឹងសីលយើងប្រាកដជាធ្លាក់នរកងើបមុខមិនរួចជាអនេកជាតិ បើអត់សីល កិត្តិយសជាមនុស្សត្រូវសាបសូន្យ កូនមើលងាយ ញាតិមើលងាយ ។ រូបកាយគ្រាន់តែជាគ្រឿងស្អុយ ជាគំនររោគ មួយតួខ្លួនសុទ្ធតែអាចម៍ យើងក៏អាចម៍ ល្អគឺនៅត្រង់គុណធម៌ទេតើ យើងនឹកអាចម៍ ស្រឡាញ់អាចម៍តើសមទេ ? ។ អ្វីៗត្រឹមតែជាធាតុ មិនទៀង ជាទុក្ខ ជាអនត្តាសោះសូន្យទទេរ រូបកើតរលត់ អស់ទៅសូន្យទៅ ទៅស្រឡាញ់អីរបស់មិនទៀងហ្នឹង ? ។ ពិចារណារឿយៗ ទាំងយប់ទាំងថ្ងៃ បើវាមិនថយចំណង់សោះ នៅតែនឹកខ្លាំង ប្រយ័ត្នត្រូវស្នេហ៍គេ ត្រូវបួងសួងឧទ្ទិសដ្ឋានដល់គុណព្រះពុទ្ធហើយសូត្រធម៌សុំសីលបីបួនដងមួយថ្ងៃផងនិងទៅវត្តប្រគេនចង្ហាន់លោកអ្នកមានសីលល្អ បួងសួងសូមបានសុខរួចចាកទុក្ខ។ តាំងចិត្តអត់ធន់ ហើយនិយាយបញ្ជាក្នុងចិត្តថា សូមបុណ្យជួយទ្រទ្រង់ឲ្យឈ្នះអស់មារសត្រូវផង ឲ្យរាគៈតណ្ហារលត់អស់ទៅផង ។ អត់ធន់ទៅណា រូបគួរខ្ពើមណាស់ ភាវនាឲ្យជាប់ថា រូបគួរខ្ពើម ៗ ៗ ៗ ។

Comments