និទានគំនិត !
ទោះបីឧបសគ្គធំធេងយ៉ាងណា សល់ក្តីសង្ឃឹមតែបន្តិចគ្រាន់បើជាងអត់ដែរ !
ក្នុងសមរភូមិមួយ មានទាហានពីរនាក់បានសម្រុកចេញពីទីលានប្រយុទ្ធ បានរួចជីវិត តែម្នាក់ត្រូវរបួសជាទំងន់ឯម្នាក់ទៀតមានរបួសបន្តិចបន្តួចហើយនៅសល់គ្រាប់កាំភ្លើង៥គ្រាប់ជាប់ខ្លួន។គេបានទុកអ្នករបួសក្បែរគល់ឈើ ហើយប្រាប់ថាគេចេញទៅរកទឹកនិងអាហារមកឲ្យ សូមឲ្យម្នាក់នោះឧស្សាហ៍បាញ់គ្រាប់ឡើងលើដម្បីជាសញ្ញាដល់គេ ។ រយះពេលកន្លះថ្ងៃបានកន្លងផុតទៅ អ្នករបួសធ្ងន់គ្មានសង្ឃឹមថាម្នាក់នោះត្រឡប់មកជួយខ្លួនវិញទេ គេមិនមែនជាញាតិមិនមែនជាមិត្តប្តូរស្លាប់រស់ឯណា ទីបំផុតគ្រាប់កាំភ្លើងដែលសល់តែមួួយគ្រាប់ចុងក្រោយ គេក៏ប្រើដើម្បីនាំយកជីវិតខ្លួនឯងទៅ ! ទាំងម្នាក់ទៀតបានមកជិតដល់ទៅហើយ នៅបាំងតែគុម្ពោតព្រៃបន្តិចសោះ គេថែមទាំងបាននាំយកអង្រឹងស្នែងនិងអ្នកជំនួួយ ទឹកនិងអាហារមកទៀតផង ។ លុះមកដល់បានត្រឹមតែស្ទាបសាកសពយុទ្ធមិត្តដែលនៅក្តៅឧណ្ហៗតែប៉ុណ្ណោះ ។ រស់មានជីវិតមិនត្រូវឆាប់អស់សង្ឃឹមងាយៗឡើយ ត្រូវចេះបង្កើតក្តីសង្ឃឹមពីភាពអស់សង្ឃឹម ក្នុងកាលៈទេសៈដែលលំបាកបំផុត កម្លាំងដែលអាចរើបំរះបានគឺមាននៅក្នុងចិត្ត បើទោះជាជួបគ្រោះធំប៉ុណ្ណាក៏មិនត្រូវបិទភ្នែកព្រមស្លាប់ងាយៗដែរ ត្រូវយកបញ្ហាធ្វើជាមេរៀន យកបញ្ញាជាថ្នាំព្យាបាល ត្រូវលះបង់កម្លាំងកាយចិត្តដើម្បីប្រឈមមុខដោះស្រាយបញ្ហាឲ្យអស់លទ្ធភាព ! ៕

