១.សេពគប់ខុស វាគឺជារឿងមួយដែលអាចធ្វើឱ្យអ្នកបាត់បង់គ្រប់យ៉ាង។ ប្រសិនបើមនុស្សដែលអ្នកកំពុងសេពគប់បានអូសទាញអ្នកទៅរកផ្លូវអាក្រក់ ជាពិសេសលេងល្បែងស៉ីសង ញៀនថ្នាំ ពាលាអាវ៉ាសែ លួចឆក់ប្លន់ជាដើម។
២.និយាយខុស វាគឺជារឿងដែលធ្វើឱ្យអ្នកបាត់បង់គ្រប់យ៉ាង។ ប្រសិនបើអ្នកនិយាយពាក្យគ្មានន័យ គ្មានប្រយោជន៍ មិនស្គាល់កាលៈទេសៈ និងមិនស្គាល់មនុស្សដែលអ្នកកំពុងនិយាយទៅកាន់។
៣.សម្រេចចិត្តខុស វាគឺជារឿងមួយដែលធ្វើឱ្យអ្នកមានការសោកស្តាយមួយជីវិត។ ដូច្នេះមុនសម្រេចចិត្តធ្វើអ្វីមួយ ត្រូវតែគិតពិចារណាឱ្យបានល្អិតល្អន់ ឬអាចរកនរណាម្នាក់ពិភាក្សាមុនធ្វើការសម្រេចចិត្ត។

