ពាល់ត្រូវអរិយសច្ចៈទីមួយ
មុននឹងចូលដល់សាច់រឿងនៃការពាល់ត្រូវ
អរិយសច្ច:ទី១ ខ្ញុំសូមនិយាយពីរឿងពិត
១សិន គឺរឿង សត្វកណ្តុរនិងសត្វប្រចៀវ
ដែលរស់នៅក្នុងផ្ទះរបស់ខ្ញុំ។
ខ្ញុំរស់នៅក្នុងផ្ទះ១តែ២នាក់លោកឪពុកចាស់ អាយុ៧៦ឆ្នាំ ពេលថ្ងៃគាត់គាត់ជាប់
រវល់ទៅមេីលពួកជាងសាងសង់ព្រះវិហារ
(គាត់សាងសង់ព្រះវិហារ និងសមិទ្ធិផល
ផ្សេងៗ ដោយថវិការផ្ទាល់ខ្លួនគាត់តែម្នាក់
ឯង , មានញ្ញាតិចាប់មគ្គផលតិចតួចទេ)។
ក្នុងផ្ទះមានសត្វកណ្តុរច្រេីនណាស់ រាប់សិប ព្រោះតែយេីងមិនបៀតបៀនពួកវា។
នៅសំយ៉ាបផ្ទះក៏មានសត្វប្រចៀវ១ហ្វូងធំ
ស្នាក់នៅដែរ។
ចំពោះខ្ញុំពួកសត្វកណ្តុរវាមិនខ្លាចឬភិតភ័យដោយសារខ្ញុំសោះឡេីយ ផ្ទះខ្ញុំស្ងាត់ណាស់ ពេលថ្ងៃ ខ្ញុំដាក់នំចំណីក្បែរ
ខ្លួន ពួកកណ្តុរវាចេញមក សុីនំចំណីនោះ
ដោយគ្មានផ្អេីលសោះ ជួលកាលវាថែមទាំង រត់ឡេីងលេងលេីខ្លួនខ្ញុំដែល
កំពុងអង្គុយទៀតផង។
ផ្ទះរបស់ខ្ញុំជាផ្ទះឈេី លេីក្រោម ខាងលេីមាន ពិដាន១ជាន់ទៀត។
ពេលយប់ពួកសត្វកណ្តុររត់ដេញប្រលែង
គ្នាពេញផ្ទះ ជាពិសេសគឺនៅលេីពិដាន
ស្រែកចេចចាច ក្តុងក្តាំង ឡេីងរញ្ជួយផ្ទះ
ឯពួកសត្វប្រចៀវវិញ ក៏ស្រែកយំ ចេកចាច
ឡេីងទ្រហុឹងដែរ ទាំងអស់ហ្នឹង ជាធម្មជាតិ
របស់ពួកវា ប៉ុន្តែអ្វីដែលចំលែកដែលខ្ញុំ
ចង់និយាយគឺថា ពេលយប់ដែលខ្ញុំឡេីង
ពីខាងក្រោមមកលេី ហេីយចាប់ផ្តេីមធ្វេី
សមាធិ គឺពួកសត្វកណ្តុរ ក៏ស្ងាត់ច្រៀប
និងហ្វូងសត្វប្រចៀវក៏ស្ងាត់ច្រៀបដូចគ្នា
ថ្ងៃខ្លះខាងក្រៅផ្ទះ ខែភ្លីល្អ ខ្ញុំបេីកទ្វារ
បញ្ឆោត ហេីយអង្គុយសមាធិ ពេលបេីក
ភ្នែក ក៏ឃេីញ ពួកសត្វកណ្តុរ សំងំ យ៉ាង
ស្ងៀមស្ងាត់នៅក្បែរៗខ្លួនខ្ញុំ ដោយអត់ដឹងថា ពួកវាមកតាំងពីថ្មេីណាផងទេ។
រាល់ពេលសមាធិ ពពួកសត្វទាំងអស់ហ្នឹង
វាមិនដែលរំខានយេីងសោះឡេីយ សូម្បី
តែសំរិបបន្តិចក៏គ្មានដែរ លុះដល់ចប់សមាធិ ទេីបឮសំលេងប្រចៀវ រងឹមៗតិចៗ
ឯកណ្តុរក៏មានសំរិបតិចតួចមកវិញ តែមិន
រំខានដល់ដំណេករបស់យេីងទេ។

