អាល្លែកហ្ស៊ីស្បែក

L
lyhong
រាល់គ្រប់សារធាតុទាំងឡាយណា ដែលប៉ះទៅលើស្បែកហើយបង្កជាអាការៈ កន្ទួល ក្រហម រោល រមាស់នោះគេអាចកំនត់បានថាជា អាល្លែកហ្ស៊ីស្បែក។

មូលហេតុនៃអាល្លែកហ្ស៊ីស្បែក
  កត្តាដែលបង្កឲ្យមានបញ្ហាអាល្លែកហ្ស៊ីស្បែកមានដូចជា ការបែកញើស អាកាសធាតុត្រជាក់ ផ្សែងពីរោងចក្រឧស្សាហកម្មធំៗ ផ្សែងរថយន្ត របស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជា ទឹកអប់ ឡេ សាប៊ូ ម្ហូបអាហារ និងការប្រប្រាស់ឱសថផ្សេងៗ។ 
  នៅពេលដែលស្បែករបស់យើងប៉ះទៅនឹងសារធាតុបង្កអាល្លែកហ្ស៊ី ដែលហៅ “អាល្លែកហ្សែន” (Allergen)។ ពេលនោះប្រព័ន្ធភាពស៊ាំរបស់យើងបានបញ្ចេញសារធាតុគីមីឆ្លើយតបទៅនឹង អាល្លែកហ្សែនទាំងនោះ ហើយបង្កើតជាប្រតិកម្មដែលហៅថា អាល្លែកហ្ស៊ី។ មនុស្សសឹងគ្រប់គ្នាអាចប្រឈមនឹងបញ្ហាអាល្លែកហ្ស៊ីស្បែក តែអ្នកដែលប្រឈមជាងគេនោះគឺ អ្នកដែលមានស្បែកងាយប្រតិកម្មពីកំណើត ។

រោគសញ្ញានៃអាល្លែកហ្ស៊ីស្បែក
រោគសញ្ញានៃអាល្លែកហ្ស៊ីស្បែកមាន
 ⁃ កម្រិតស្រាលៈ កន្ទួល រោល ក្រហម រមាស់ ស្ងួត ហើយអាចមានចេញទឹករងៃតិចៗ ប៉ោងនិងហើម។
 ⁃ កម្រិតធ្ងន់ធ្ងរៈ អាចឡើងពងទឹក ក្រហាយ ខ្លះអាចឡើងជាំ ហើយខ្លះទៀតអាចឡើងខ្មៅ ដោយសារការប្រើប្រាស់គ្រឿងសម្អាង ឬគ្រឿងក្រអូបផ្សេងៗជាដើម។

ការព្យាបាលអាល្លែកហ្ស៊ីស្បែក
ការព្យាបាលអាល្លែកហ្ស៊ីស្បែក ត្រូវបែងចែកទៅតាមកម្រិត
• កម្រិតស្រាលៈ អ្នកជំងឺអាចប្រើពពួកក្រែមលាបមាននូវសារធាតុ Steroid ឬ Calamine lotion បើរមាស់ អាចប្រើពពួក Antihistamine (Ceterizine, Levoceterizine, Fexofenadine…) ។
• កម្រិតធ្ងន់ធ្ងរៈ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយលាបផង រួមនឹងការញុំាថ្នាំក្នុងរយៈពេលខ្លី។

****ក្នុងករណីចាំបាច់អ្នកទាំងអស់គ្នាអាចធ្វើការជួបជាមួយគ្រូពេទ្យជំំនាញ ដើម្បីពិគ្រោះ និងព្យាបាល។

Comments