ប្រេះកែងជើងកើតដំបូងពីការឡើងក្រិននិងស្ងួតនូវស្បែកនៅម្តុំកែងជើង មុននឹងឈានទៅដល់ការប្រេះ។ ការប្រេះកែងជើងធ្វើឲ្យយើងពាក់ស្បែកជើងមិនសូវស្អាត និងឈឺនៅពេលដើរនិងឈរយូរ។
កត្តាដែលធ្វើឲ្យមានបញ្ហានេះមាន
⁃ ការពាក់ស្បែកជើងផ្ទាត់
⁃ ស្បែកស្ងួត
⁃ អាកាសធាតុត្រជាក់
⁃ ឈរយូរពេក
⁃ ការប្រើសាប៊ូដែលមានជាតិកាត់ខ្លាំង
⁃ បញ្ហាសុខភាពដែលមានដូចជា (ជម្ងឺធាត់ ទឹកនោមផ្អែម -ល-)
វិធីក្នុងការថែទាំកែងជើងកុំឲ្យប្រេះ
⁃ រក្សាកែងជើងឲ្យមានសំណើមដោយលាបជាក្រែមផ្តល់សំណើម (Vasaline, Petroleum jelly ឬពពួកFoot cream ផ្សេងៗទៀត)
⁃ ការខាត់កែងជើង(exfoliate)
⁃ រក្សាទម្ងន់កុំឲ្យធាត់
⁃ ញ៊ាំទឹកឲ្យបានច្រើន
⁃ ប្រើសាប៊ូដែលមានកម្រិតជាតិកាត់តិច

