មូលហេតុដែលបណ្តាលឲ្យមានការឈឺពោះក្រោយពេលញ៊ាំចំណីអាហារមានដូចជា:
⁃ ការញ៊ាំច្រើនពេក
⁃ ចំណីអាហារដែលមានជាតិជូរ ហិរ
⁃ កាហ្វេអុិនៈ ដែលមានដូចជាតែ តែបៃតង កាហ្វេ
⁃ ចំណីអាហារមិនស្អាតៈ ការញ៊ាំចំណីអាហារ បន្លែដែលលាងសម្អាតមិនបានស្អាតបណ្ដាលឲ្យយើង
• ក្អួត
• រាក
• អស់កម្លាំង
• ក្តៅខ្លួន អាការៈទាំងអស់នេះអាចកើតមានក្រោយការញ៊ាំអាហារមួយម៉ោងឬច្រើនជាងនេះក្រោយពេលញ៊ាំអាហារ។
⁃ អាហារដែលធ្វើឲ្យមានខ្យល់ឬហ្គាសក្នុងពោះ ដែលមានដូចជាៈ
• ខ្ទឹមស
• ស្ពៃក្តោប
• ខ្ទឹមបារាំង
• ភេសជ្ជ:មានជាតិហ្គាស
• ផ្កាខាត់ណាខៀវ( Brocholi)
• សណ្តែកបាយ សណ្តែកក្រហម
⁃ ការរំលាយអាហារមិនល្អៈ ដោយសារតែការបរិភោគអាហារប្រភេទខ្លាញ់ច្រើន ឬក៏ដោយសារមានបញ្ហាក្រពះ។
⁃ ការញ៊ាំអាហារដែលពោះវៀនមិនអាចរំលាយបានឬក៏អាចនិយាយបានថាអាល្លែកហ្ស៊ីជាមួយអាហារ
បងប្អូនខ្លះប្រហែលបានជួបបញ្ហានេះច្រើន។ បញ្ហាដែលជួបញឹកញាប់គឺ ការដែលបងប្អូនគាត់មានអាល្លែកហ្សីជាមួយអាហារដែលមានពពួកសារធាតុ Lactose និង Gluten។ ចំពោះបញ្ហានេះយើងអាចដោះស្រោយបានដោយបងប្អូនជ្រើសរើសយកប្រភេទអាហារណាដែលនៅលើសំបកប្រអប់ កំប៉ុងមានដាក់ថា Lactose-free ឬGluten-Free។

