ជ្រុះសក់
បញ្ហាសក់ជ្រុះមិនមែនជាបញ្ហាដែលប៉ះពាល់ដល់សុខភាពទេ តែវាប៉ះពាល់ដល់បញ្ហាសុខភាពផ្លូវចិត្តទៅវិញទេ។
សក់ផ្តល់នូវសម្រស់ ទំនុកចិត្តដល់ទាំងបុរស និងនារី។
បញ្ហាសក់ជ្រុះមិនបណ្ដាលឲ្យមានជម្ងឺអ្វីនោះទេ តែបញ្ហាផ្សេងៗដូចជា ជម្ងឺមហារីក ជម្ងឺក្រពេញទីរ៉ូអ៉ីត ជម្ងឺស្វាយ -ល- ដែលវាជាកត្តាធ្វើឲ្យសក់ជ្រុះ។
ដើម្បីកាត់បន្ថយការជ្រុះសក់
- ប្តូរការប្រើប្រាស់សាប៊ូមកជាប្រភេទសាប៊ូកូនក្មេងឬសាប៊ូប្រភេទorganic ដែលមានសារធាតុគីមីតិច
- គេងឲ្យបានគ្រប់គ្រាន់
- កាត់បន្ថយស្រ្តេស
- កាត់បន្ថយការពិសារបារី និងអាល់កុល
- កង្វះអាហាររូបត្ថម្ភ (ដូចជាប្រភេទ Biotinឬក៏ វីតាមីន B7)
- ចំពោះបងប្អូនស្រ្តីគួរកាត់បន្ថយការអ៊ុតសក់ ឬធ្វើសក់ផ្សេងៗដែលប៉ះពាល់ជាមួយកម្ដៅខ្លាំង
- អាចប្រើជាspray បាញ់ជំនួយសក់ដូចជាប្រភេទ Minoxidil, Finasteride -ល-
ក្នុងករណីដែលបញ្ហាជ្រុះសក់មានបញ្ហាសក់ជ្រុះធ្ងន់ធ្ងរអាចទៅស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសខាងជម្ងឺសើរស្បែកដើម្បីធ្វើការណែនាំនិងព្យាបាល

