ការយំជាប្រតិកម្មចំពោះរឿងអ្វីមួួយដូចជា ពិធីមង្គលការ ពិធីបុណ្យសព ភាពយន្ត-ល- ។ ទឹកភ្នែកអាចជាការឆ្លើយតបខាងផ្លូវចិត្តគ្រប់ជ្រុងជ្រោយ ពេលខ្លះការយំក៏អាចជាការជួយរំសាយអារម្មណ៍ផងដែរ។ ប៉ុន្តែអ្វីដែលមិនអស្ចារ្យដូច្នេះ នោះគឺតឹងច្រមុះហៀរសំបោរដែលអមជាមួយគ្នា។ ហេតុអ្វីបានជាតឹងច្រមុះពេលយំ? ពេលដែលអ្នកយំ ទឹកភ្នែកខ្លះស្រក់លើមុខ ហើយខ្លះទៀតហូរចេញពីក្រពេញទឹកភ្នែក ដែលនៅជិតភ្នែករបស់អ្នក ចុះតាមបំពង់ទឹកភ្នែក ទៅកាន់ប្រហោងក្នុងច្រមុះ។ នៅក្នុងប្រហោងក្នុងច្រមុះ(ប្រហោងឆ្អឹងមុខ) ទឹកភ្នែកលាយជាមួយទឹករំអិលដែលនៅក្នុងប្រហោងឆ្អឹងមុខ ធ្វើឱ្យអ្នកហៀរសំបោរ និងតឹងច្រមុះ។

