មូលហេតុបណ្ដាលឲ្យបបូរមាត់ឡើងខ្មៅ

L
lyhong

បបូរ​មាត់ខ្មៅ ទោះបី​ជា​ខំ​លាប​ក្រែម​យ៉ាងណា​ក៏ដោយក៏មិន​អាច​លាក់​ជិត​ដែរ ដែលនេះ​ជា​បញ្ហា​រំខាន​ជាច្រើនដល់ទាំង​បុរស និងស្ត្រី។ មូលហេតុ​បណ្តាលឲ្យ​បបូរ​មាត់​ឡើង​ខ្មៅមាន​ដូច​ខាងក្រោម៖ 

  • តំណពូជ៖ ជាពិសេស​ចំពោះអ្នក​មាន​សប្បុរ​ខ្មៅឬសណ្តែកបាយ​បបូរ​មាត់​អ្នក​ក៏​ច្រើន​មាន​ពណ៌​ខ្មៅ​ទៅតាម​នោះដែរ។ ទោះបីជា​អ្នក​មាន​ស្បែក​សប៉ុន្តែ​តំណពូជ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​បបូរ​មាត់​ខ្មៅ។
  • កង្វះវីតាមីន៖ កង្វះវីតាមីន D និង​ B12 ជាកត្តាដែលធ្វើឲ្យបបូរមាត់ឡើងខ្មៅ។
  • ការងារប្រចាំថ្ងៃ៖ ដូចជាការ​ដុះខាត់​ខ្លាំង​ធ្វើ​ឲ្យក្រហាយ​បបូរ​មាត់កោសិកា​បបូរមាត់​ឡើង​ខ្មៅឬ​បណ្តាល​មក​ពី​ប្រតិកម្មនឹង​សាធាតុ​គីមី​មួយ​ចំនួន​ដោយ សារ​ការ​ជក់បារីនិង​សារធាតុ​គីមី​មួយ​ចំនួន​នៅក្នុង​ថ្នាំដុស​ធ្មេញឬគ្រឿង​សម្អាង។
  • ពន្លឺថ្ងៃ៖ មនុស្ស​ជា​ច្រើន​មិនសូវ​យក​ចិត្តទុក​ដាក់​លើការ​ថែទាំ​បបូរ​មាត់​នោះ​ឡើយព្រោះ​ធ្វើ​ឲ្យវាប៉ះ​នឹង​ពន្លឺថ្ងៃ រួម​ទាំង​ទឹកមាត់។ ដូចនេះ​គួរ​តែថែទាំ​បបូរមាត់ ​កុំ​ឲ្យប៉ះនឹង​ពន្លឺ​ថ្ងៃ​ពេក៕

Comments