នៅពេលយើងបានឃើញគុណធម៌អ្វីមួយឬលំអអ្វីមួយនៅក្នុងខ្លួនមនុស្សម្នាក់ ប្រការល្អបំផុត គឺត្រូវទទួលស្គាល់ ហើយនិយាយជម្រាបម្ចាស់ខ្លួនគេផង ព្រោះដើម្បីៈ
. បង្ហាញថាយើងត្រេកអរជ្រះថ្លាជាមួយអ្នកនោះដែលមានគុណគួរឲ្យគោរព។
. បង្ហាញពីមុទិតាចិត្តរបស់យើងជាការចូលរួមត្រេកអរជាមួយគេ ។
ការអបអរសាទរចំពោះអ្វីដែលល្អប្រសើរ ដែលអ្នកដទៃមាន ( គឺការមិនច្រណែនឥស្យា ឈ្នានីសគេដែលល្អជាងយើង)យើងអាចប្រើពេលត្រឹមតែមួយវិនាទីដើម្បីពោលពាក្យទាំងនេះ ប៉ុន្តែ អ្នកដែលបានទទួលពាក្យទាំងនេះអាចនឹងចងចាំអស់មួយជីវិត..."។

