+ប្រភេទផលិតផលធម្មជាតិដែលអាចជួយថែសម្រស់
-ទឹកឃ្មុំ :ជាប្រភេទផលិតផលធម្មជាតិដែលត្រូវបានគេទទួលស្គាល់ថាជាផលិតផលផ្តល់សំណើមដល់ស្បែកអាចកម្ចាត់កោសិកាចាស់ៗនិងស្នាមជ្រួញបានយ៉ាងល្អដោយវាមានផ្ទុកសារធាតុរ៉ែនិងសារធាតុចិញ្ចឹមសំខាន់ៗហើយអ្នកត្រូវលាបទឹកឃ្មុំនៅលើផ្ទៃមុខជារៀងរាល់ថ្ងៃតែរបន្ទាប់ពីប្រើប្រាស់បានរយ:ពេល២០នាទីអ្នកត្រូវលាងសម្អាតមុខជាមួយនឹងទឹកក្តៅឧណ្ឌៗផងដែរ៕

