បញ្ញាគឺជារលក ឯការពិតគឺជាសមុទ្ទ បញ្ញាដែលរកមិនឃើញការពិត គឺជាបញ្ញាដែលឥតតំលៃ ! ។ ដើម្បីបានស្គាល់រសជាតិផ្លែឈើ គឺមានតែភ្លក់វា រសព្រះធម៌ក្នុងពុទ្ធសាសនាក៏ដូចគ្នា បើចង់ដឹងការពិតគឺមានតែសិក្សានិងការអនុវត្តតាមតែប៉ុណ្ណោះ ! ព្រះធម៌ពិតជាមានជំរៅ ក៏នៅតែមិនហួសពីវិស័យមនុស្សប្រតិបត្តិតាមបាន សិក្សាផង ប្រតិបត្តិតាមដោយគោរពផង និងសេពគប់បណ្ឌិតសប្បុរសផង ទើបអាចរកឃើញមជ្ឈិមបដិបទាដែលព្រះមានព្រះភាគលោកត្រាស់សម្តែងត្រឹមត្រូវបាន !

