មេរៀនសំខាន់ថ្ងៃនេះ !

L

វិធីការពារ ការវាយប្រហារពីឋាមពលអវិជ្ជមាន យើងដឹងហើយថា ក្នុងធម្មជាតិមានឋាមពលពីរគឺ ឋាមពលវិជ្ជមាន និងឋាមពលអវិជ្ជមាន ដែលតែងតែមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក បង្កើតបានជាភាពហេងស៊យក្នុងការរស់នៅ ដែលព្រះពុទ្ធហៅថា កុសលវិបាក និងអកុសលវិបាក ។ វិធីការពារឋាមពលអវិជ្ជមានគឺៈ
១- ជៀសវាងទទួលយករឿងមិនល្អ មកគិតពង្រីកឲ្យធំ ដើម្បីកុំឲ្យច្បាប់ស្រូបទាញនិងច្បាប់ទំនាក់ទំនងវាដំណើរការបាន(ជួបស៊យហើយគិតមួរម៉ៅក្តៅក្រហាយ នាំឲ្យស៊យហើយស៊យទៀត ត្រូវគិតរលាស់ចោលដើម្បីប្តូរវិមាត្រចិត្ត)។
២- ត្រូវស្គាល់ពីទំនាក់ទំនងរបស់ឋាមពលអវិជ្ជមានៈ ពិភពលោកមានពន្លឺនិងភាពងងឹតជាធម្មតា ដែលព្រះពុទ្ធហៅថា រលកឡើងចុះនៃលោកធម៌វាជាគូនិងគ្នា រឿងនេះគេទទួលស្គាល់តាំងពីរាប់ពាន់ឆ្នាំមកហើយ គេមិនអាចបដិសេធភាពងងឹត មិនអាចស្គាល់តែពន្លឺមិនស្គាល់ភាពងងឹត ត្រូវស្គាល់លក្ខណៈឋាមពលអវិជ្ជមាននៅពេលវាស្រូបចូលក្នុងខ្លួនអ្នក(អស់កម្លាំង មួរម៉ៅ​ រសាប់រសល់ លែងចង់ធ្វើអំពើល្អ...) ឋាមពលអវិជ្ជមានគឺឆ្លើយតបទៅនឹងគំនិតនិងការបញ្ចេញអារម្មណ៍ដែលពួកគេកំពុងជួបប្រទះ(ងាយខឹង ងាយប្រមាថ) ។
៣- ឋាមពលអវិជ្ជមានផ្សាយចេញពីមនុស្សម្នាក់ទៅមនុស្សម្នាក់រហូត៩៩%(ចាស់ៗសំគាល់ថា មនុស្សស៊យ សត្វស៊យ ដើមឈើស៊យ) មនុស្សសត្វ រុក្ខជាតិអាចឈឺនៅពេលឋាមពលអវិជ្ជមានស្រូបចូលក្នុងខ្លួន ។ មនុស្សអាចឈឺដោយសារតែឋាមពលអវិជ្ជមានដែលមាននៅក្នុងខ្លួនស្រាប់(ការគិតមិនល្អ អារម្មណ៍មិនល្អ) ។

Comments