ថ្នាក់នៃអានាបានសតិ(ចតុក្កៈទាំង១៦)

L

ថ្នាក់នៃអានាបានសតិ(ចតុក្កៈទាំង១៦)
ជាផ្លូវការណ៍ អានាបានសតិមាន១៦ថ្នាក់ ឬការស្មឹងស្មាត១៦បែប ដែលចែកជាក្រុម៤ៗតទៅទៀត ។ ក្រុម៤ទី១ទាក់ទងទៅនឹង ការផ្ចង់ស្មារតីលើដង្ហើម (កាយសង្ខារ) ។ ក្រុម៤ទី២ទាក់ទងនឹង ការផ្ចង់ស្មារតី លើវេទនាទាំងឡាយ (ចិត្តសង្ខារ) ។ ក្រុម៤ទី៣ទាក់ទងនឹង ការផ្ចង់ស្មារតី លើចិត្តទាំងឡាយ ។ ក្រុម៤ទី៤ទាក់ទងនឹង ការផ្ចង់ស្មារតី លើធម៌ទាំងឡាយ (ប្រៀបធៀបសម្មាសតិនិង សតិបដ្ឋាន) ។ អានាបានសតិត្រូវចម្រើន រៀងតាមថ្នាក់ ជាលំដាប់លំដោយ ចាប់ផ្តើមពីទី១ឡើងទៅ ទោះបីជាយោគាវចរ បានហាត់រៀន គ្រប់ទាំង១៦ថ្នាក់ហើយក៏ដោយ ។
សតិបដ្ឋាន អានាបានសតិ ក្រុម៤
ក្រុម៤ទី១
1. ពិចារណាអំពីកាយ
1. ដកដង្ហើមវែង
2. ដកដង្ហើមខ្លី
3. ពិសោធន៍ក្នុងកាយទាំងមូល
4. រម្ងាប់កាយសង្ខារ
2. ពិចារណាអំពីវេទនា ក្រុម៤ទី២
5. ពិសោធន៍បីតិ
6. ពិសោធន៍សុខៈ
7. ពិសោធន៍ចិត្តសង្ខារ
8. រម្ងាប់ចិត្តសង្ខារ
3. ពិចារណាអំពីចិត្ត ក្រុម៤ទី៣
9. ពិសោធន៍ចិត្ត
10. ធ្វើចិត្តឲ្យរីករាយ
11. ធ្វើចិត្តឲ្យចុះក្នុងសមាធិ
12. ធ្វើចិត្តឲ្យរួចរំដោះ
4. ពិចារណាអំពីធម៌ ក្រុម៤ទី៤
13. ពិចារណាអំពីអនិច្ចំ
14. ពិចារណាពីការថយរាគៈ
15. ពិចារណាអំពីការឈប់
16. ពិចារណាអំពីការបោះបង់ ។

Comments