ហេតុអីបានធ្វើបុណ្យជាមួយអរិយៈបុគ្គលទើបបានបុណ្យច្រើន ?

L

ហេតុអីបានធ្វើបុណ្យជាមួយអរិយៈបុគ្គលទើបបានបុណ្យច្រើន ?
១- លោកប្រើប្រាស់បច្ច័យ៤ប្រព្រឹត្តិទៅជាប្រយោជន៍ មិនប្រើក្នុងផ្លូវមិនល្អ ។
២- លោកទ្រទ្រង់ការផ្សព្វផ្សាយធម៌ដែលជាផ្លូវចេញចាកទុក្ខរបស់មនុស្សសត្វឲ្យនៅគង់វង់យូរអង្វែងដើម្បីជាប្រយោជន៍ដល់ជនច្រើន ។
៣- លោកដឹកនាំមនុស្សឲ្យរស់នៅក្នុងសុខសន្តិភាព ចេះធ្វើអំពើល្អ ។
៤- ជ្រះថ្លានៅពេលបានឃើញការរស់នៅរបស់បុគ្គលដែលមានការប្រាថ្នាតិច នឹងការបានធ្វើបុណ្យជាមួយ ។
៥- ឋាមពលចិត្តស្ងប់របស់លោកជួយគ្របសង្កត់ចិត្តសត្វដែលញាប់ញ័រដោយទុក្ខសោកឲ្យស្ងប់រំងាប់បាន តាមរយៈការផ្សាយមេត្តារបស់លោករៀងរាល់ថ្ងៃ ។
៦- បានធ្វើបុណ្យជាមួយ ការបានគោរពថ្វាយបង្គំ អារម្មណ៍នេះជាអារម្មណ៍ធំ ព្រោះឋាមពលចិត្តលោកពេលយើងទៅក្បែរមានអំណាចអាចផ្តិតអារម្មណ៍ចូលក្នុងភវង្គចិត្តដិតជ្រៅបានល្អណាស់ ជាហេតុធ្វើឲ្យការហុចផលបុណ្យមកវិញមានរយៈពេលរាប់ប្រមាណមិនបានឡើយ ប្រៀបបីដូចការកូពីអត្ថបទជាមួយម៉ាសុីនដែលមានទឹកថ្នាំដិតល្អ មិនដូចធ្វើជាមួយមនុស្សអត់សីល ដូចកូពីម៉ាសុីនខ្វះទឹកថ្នាំ ដិតអក្សរមើលមិនច្បាស់ដូច្នោះដែរ ។ អរិយបុគ្គលតែងមានអមនុស្ស នាគ យក្ស ទេវតា ព្រហ្ម ស្រឡាញ់រាប់អាន ហេតុនេះពេលយើងបានធ្វើបុណ្យជាមួយ អមនុស្សទាំងនោះនឹងរីករាយអនុមោទនា ហើយជួយយើងឲ្យបានសម្រេចក្តីប៉ងប្រាថ្នា សូម្បីជាតិនេះឬជាតិទៅមុខដ៏វែងឆ្ងាយក៏សឹងតែបាន(ព្រោះអាយុគេមួយថ្ងៃ អាយុយើងរាប់រយជាតិ) ទើបមានក្តីសុខជាច្រើនជាតិ ។ លោកយាយភ្នំនាងលេមលោកតែងជូនបុណ្យដល់អមនុស្សរាល់ថ្ងៃ ទើបនាគនៅល្អាងភ្នំនិងបាតភ្នំ យក្សនៅនឹងដើមជ្រៃ ទេវតារក្សាសិរីរិកធាតុនៅក្នុងល្អាងគោរពរាប់អាន ទើបអ្នកបានទៅធ្វើបុណ្យនៅទីនោះ តែងទទួលបានក្តីសុខ បានសម្រេចក្តីប៉ងប្រាថ្នាសមតាមបំណងដោយសេចក្តីយ៉ាងនេះឯង ។

Comments