ជំនឿឥតហេតុផល

L

ជំនឿឥតហេតុផល មិនបានជួយយើង មិនបានជួយផ្លាស់ប្តូរយើងឲ្យកើតបញ្ញា មិនបានជួយយើងឲ្យមានសេរីភាពផុតពីនរកទេ ជំនឿមានហេតុផលប៉ុណ្ណោះដែលអាចជួយយើងបាន។កម្មគឺជាក្បួនច្បាប់ធម្មជាតិ ជាទ្រឹស្តីដែលមានហេតុផល និយាយពីកម្មគឺនិយាយពីហេតុផល គិតល្អ គិតត្រូវនាំឲ្យធ្វើកម្មល្អ អនាគតមានផលល្អ គិតអាក្រក់ធ្វើអាក្រក់ អនាគតរងទុក្ខ ! ។ស្លាបឆ្វេងឬស្លាបស្តាំ វាជាកម្មសិទ្ធរបស់សត្វតែមួយ យ៉ាងណាមិញ គិតល្អ គិតអាក្រក់ វាជាកម្មសិទ្ធរបស់មនុស្សតែម្នាក់ ! ដោយន័យយ៉ាងនេះឯង ។ការព្យាយាមឲ្យចាស់ក្លា គឺជាការសន្សំឧបនិស្ស័យ ធ្វើហើយធ្វើទៀត ធ្វើឲ្យស្ទាត់ក្នុងសីល សមាធិ បញ្ញា ។ឲ្យតែទំនេរវៃភ្នែនភ្លាមដើម្បីសន្សំឧបនិស្ស័យ នឹងធ្វើឲ្យចាស់ក្លា យកជាបកតូបនិស្ស័យទៅជាតិមុខ ជាតិទៅមុខអ្នកខ្លះមានអារម្មណ៍ស្រឡាញ់សមាធិរហូតធ្វើដោយខ្លួនឯងក៏មាន។

 
 
 
 

Comments