ហេតុអ្វីបានជាកម្លាំងចិត្តយើងចុះខ្សោយ ? មកពីយើងបោះបង់ខ្លួនឯងចោល មកពីគ្មានការតាំងចិត្ត មកពីគ្មានការតស៌ូព្យាយាម ឋាមពលដែលខ្លួនមានត្រូវចុះខ្សោយតាមរយះការគិត គិតឲ្យបាត់បង់ជំនឿចិត្តខ្លួនឯង ចូលចិត្តពឹងផ្អែកអ្នកដទៃ គិតត្រូវ យល់ត្រូវទើបនាំឲ្យមានកម្លាំងចិត្ត ។ ត្រូវឈប់និយាយថា ខ្ញុំខ្សោយណាស់ ! ខ្ញុំមិនអាចធ្វើវាបានទេ ! ខ្ញុំគឺជាមនុស្សអន់ជាងគេ ! ខ្ញុំជាមនុស្សឈឺច្រើន ! ខ្ញុំជាមនុស្សខ្សោយ កំសត់ខ្លោចផ្សា !ខ្ញុំជាមនុស្សមានកំហុស ......។តែត្រូវនិយាយថា អ្វីក៏ខ្ញុំអាចធ្វើបានដែរ បើខ្ញុំមិនចេះ ខ្ញុំនឹងរៀនធ្វើវាទាល់តែបាន ខ្ញុំគឺជាមនុស្សខ្លាំងក្លាណាស់ អ្វីដែលអ្នកដទៃធ្វើបាន ខ្ញុំនឹងតស៊ូព្យាយាមធ្វើឲ្យទាល់តែបានដែរ ខ្ញុំមិនអាចឈឺបានទេបើខ្ញុំមិនព្រមឈឺផងនោះ ឲ្យតែជាមនុស្សតែងមានកំហុសជាធម្មតា តែខ្ញុំនឹងរៀនពីវាហើយកែប្រែ ខ្ញុំមិនមែនជាមនុស្សអភ័ព្វខ្លោចផ្សាអ្វីនោះទេ ព្រោះខ្ញុំមានការគិតត្រូវយល់ត្រូវ ( មានសម្មាទិដ្ឋិ សម្មាសង្កប្បៈ)ខ្ញុំមានការគ្រប់គ្រងចិត្តបានយ៉ាងល្អតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំមានអរិយទ្រព្យដ៏អស្ចារ្យដែលព្រះពុទ្ធបានប្រទានឲ្យ ចិត្តខ្ញុំមានព្រះរតនៈត្រ័យជាទីពឹងស៊ប់សួនល្អណាស់ ! លោកនេះគ្មានអ្វីឲ្យខ្ញុំភ័យខ្លាចនោះទេ ! ថាហើយក៏ញញឹមពើងទ្រូងឡើងដើរទៅមុខទៀត ! ។ ពាក្យពិតរបស់អ្នកខ្ញុំអាចធ្វើតាមបានគ្មានអ្វីលំបាកនោះទេ សូម្បីពាក្យរិះគន់គ្មានការពិតរបស់អ្នកមកលើរូបខ្ញុំ ក៏ខ្ញុំគោរពយកវាមកពីនិត្យដែរ ព្រោះខ្ញុំមិនគិតពីរឿងផ្ទាល់ខ្លួនរបស់អ្នកឡើយ ។ ខ្ញុំគ្មានប្រតិកម្មតបនឹងពាក្យសម្តីមិនល្អរបស់អ្នក គឺដើម្បីសំរួលដល់បេះដូងខ្ញុំឲ្យវាដើរកាន់តែល្អឡើង ខ្ញុំកែប្រែផ្លាស់ប្តូូរតាមអ្នកនូវអ្វីដែលមិនល្អគឺដើម្បីចំរើនគុណធម៌របស់ខ្ញុំ ។ មូលហេតុពិតនៃសុភមង្គលគឺការកាត់ផ្តាច់នូវការពេញចិត្តនិងមិនពេញចិត្ត ដែលវាជាគំនិតរំខាននោះចោលចេញ តែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ត្រូវហាត់ធ្វើអំពើល្អទៅកាន់អ្នកដទៃផង ! នេះជាបទពិសោធពិតរបស់ខ្ញុំ ! ! ! ។

