សារុបមក ដើម្បីជួយខ្លួនឯងឆ្លងកាត់បញ្ហាជីវិត តាមយោបល់សប្បុរសដែលមានពិសោធក្នុងការរស់នៅយើងទទួលបានគឺៈ
១- ចំនួន៩៨% ត្រូវចូលឲ្យកៀកព្រះរតនៈត្រ័យ ស្តាប់ធម៌ពីវាគ្មិនសាសនាដែលល្បីៗ ដែលលោកប្រើពាក្យពេចន៍ជួយរំដោះចិត្តចេញចាកទុក្ខ សិក្សាហើយបដិបត្តិតាមដោយគោរពនូវ សីល សមាធិ វិបស្សនា អ្នកពិតជាបានរួចខ្លួនពីទុក្ខកង្វល់ជាមិនខាន ។ ជួបទុក្ខហើយ កុំលិចចុះដោយសារទុក្ខ ត្រូវរូតរះស្ទុះស្ទារជួយខ្លួនឯង លោកនេះអ្នកណាក៏មានបញ្ហាទុក្ខដែរ តែហេតុអីគេចេះរស់នៅបាន ? ត្រូវពិនិត្យមើលត្រង់នេះឲ្យច្បាស់ កុំសំងំនៅរងទុក្ខតែឯង គ្មានប្រយោជន៍ទេ លោកនេះមិនមែនជារបស់យើងឡើយ ។ ត្រូវចេះធ្វើជីវិតឲ្យរវល់ជាមួយការបដិបត្តិធម៌ ឬ ចេញក្រៅធ្វើអំពើល្អជាមួយអ្នកដទៃ ។
២- ចំនួន២%ទៀត គឺពឹងលើការសិក្សាទស្សនៈវិជ្ជានិងស្តាប់អ្នកមានពិសោធជីវិតក្នុងការរស់នៅ ។

