ការផ្សាយមេត្តាដល់មនុស្សសត្វជាទូទៅៈ

L

« សព្វេសត្តាអវេរាហោន្តុ » សូមសព្វសត្វបានដល់នូវសេចក្តីសុខកុំបីមានទុក្ខ កុំបីមានពៀរវេរានឹងគ្នា សូមរក្សាខ្លួនជាសុខ ! (ប្រើឋាមពលផ្សាយចេញ)ពន្យល់បកប្រែដោយលោកតាអុចរសក្នុងសៀវភៅសមាធិនិទ្ទេសប្រែចេញពីគម្ពីរវិសុទ្ធិមគ្គ ។ លោកស្រីសាស្ត្រាចារ្យជនជាតិបារាំងពន្យល់ឲ្យផ្សាយថា រូប១ ប្រាណ១ បុគ្គល១ អត្តភាព១ ភូតៈ១ ទៅលើរហូតដល់ជតាកាស ទៅក្រោមដល់អវចីនរក ទិសទទឹងទាំង៨ដល់សែនកោដិចក្រវាឡសូមបានដល់នូវសេចក្តីសុខចុះ ! ។ ពេលផ្សាយគឺសាងអារម្មណ៍បញ្ជូនដូចជាបាច់កាំរស្មីបញ្ជូនទៅតាមពាក្យដែលយើងបានគិត ។
ការផ្សាយមេត្តាឲ្យខ្លួនឯងមានក្តីសុខៈ
អហំសុខិតោហោមិនិទុក្ខោ ! សូមឲ្យអាត្មាអញជាបុគ្គលមានក្តីសុខ កុំបីជាអ្នកមានទុក្ខ សូមបវាសជៀសឆ្ងាយនូវគ្រោះឧបទ្រព្វចង្រៃ សូមបានជួបតែបណ្ឌិតនិងសប្បុរស សូមផលបុណ្យជួយឲ្យបានសម្រេចក្តីប៉ងប្រាថ្នាគ្រប់យ៉ាង ! នេះជារលកសញ្ញាផ្សាយចេញ វានឹងឡងត្រឡប់មករកម្ចាស់ដើមវិញ (ស្រូបចូល) ដូចនឹងអ្វីដែលខ្លួនបានគិត ។ អំណាចការផ្សាយចេញនៃឋាមពលចិត្តៈ
ព្រះបាទជ័យវរ្ម័នទី៧លោកផ្សាយឋាមពលចិត្តពីកំពូលភ្នំកំពង់ស្វាយទៅទាក់ទងកងទ័ពនៅទន្លេបាទី(ទីក្រុងចាស់របស់ខ្មែរ) លោកបញ្ជាឲ្យលើកទ័ពវាយចូលរំដោះក្រុងយសោធរៈបុរៈពីកណ្តាប់ដៃចាមបានជោគជ័យ។ការផ្សាយឋាមពលចិត្តព្យាបាលជំងឺ គេអាចបញ្ជាឲ្យមនុស្សម្នាក់ដេកលក់បានយ៉ាងស្រួល ឬបញ្ជាឲ្យភ្ញាក់ គេបានបញ្ជាឲ្យអវះយវះដែលស្លាប់(ខ្វិន)ឲ្យកំរើកនិងប្រើបានឡើងវិញជាដើម។ក៏ប៉ុន្តែបញ្ហានៅត្រង់ថា តើយើងមានកម្លាំងចិត្ត នឹងមានការជឿជាក់លើរឿងនេះឬទេ ? ការសាងអំណាចចិត្តឬហៅថាមនោមយិទ្ធិ(Pouvoire de volontaire) គឺគ្មានអ្វីក្រៅពីការធ្វើសមាធិឲ្យបានសម្រេចឈានចិត្តនេះទេ ។

Comments