តំលៃនៃអំណោយគឺទាក់ទងនឹង

L

តំលៃនៃអំណោយគឺទាក់ទងនឹង ៖ វត្ថុដែលត្រូវឲ្យ១ សេចក្តីត្រូវការរបស់អ្នកត្រូវទទួល១។ដូចជាបុរសម្នាក់ខំយកប្រាក់ដែលសន្សំបានជិតបីឆ្នាំ យកទៅទិញបានកងដៃមួយនិងផ្លែឈើមួយកន្ត្រកដើម្បីយកទៅសូកលោកមន្ត្រីម្នាក់ ដើម្បីរកការងារធ្វើ។ស្រាប់តែលោកមន្ត្រីបានស្រែកហៅអ្នកបំរើឲ្យយកកងដៃនោះទៅកល់ជើងតុដែលខើចម្ខាង ហើយយកផ្លែឈើទៅចាក់ចោលក្នុងធុងសំរាមកុំឲ្យកូនឃើញ ខ្លាចញ៉ាំទៅចុកពោះ ឯការងារក៏គ្មានផ្តល់ឲ្យបុរសនោះ។មួយទៀត នៅក្នុងសាលារៀនមួយ មានសិស្សក្រីក្រម្នាក់ ដោយការហូបចុកមិនគ្រប់គ្រាន់ធ្វើឲ្យក្មេងនោះត្រូវទន់ដៃទន់ជើងអស់កម្លាំងសឹងសន្លប់ លោកគ្រូឃើញសភាពបែបនេះ គាត់បានយកកញ្ចប់អាហារផ្ទាល់ខ្លួនដែលវេចយកពីផ្ទះមកទុកទទួលទាន ទៅបញ្ចុកក្មេងនោះទាល់តែបានមានកម្លាំងស្រួលខ្លួនឡើងវិញ។រយះកាលម្ភៃឆ្នាំក្រោយ លោកគ្រូធ្លាក់ខ្លួនឈឺជាទំងន់ គ្មានប្រាក់ព្យាបាលព្រោះត្រូវវះកាត់តសរសៃឈាមបេះដូង ក៏ប៉ុន្តែពេទ្យបានប្រាប់ថាមានគេចេញថ្លៃវះកាត់ឲ្យហើយ។ក្រោយពីបានជាសះស្បើយ លោកគ្រូបានសុំថ្លែងអំណរ��ុណចំពោះសប្បុរសជននោះ លោកនោះបានប្រាប់គាត់ថា ខ្ញុំគឺជាក្មេងដែលជិតសន្លប់ព្រោះអត់អាហារកាលពីម្ភៃឆ្នាំមុន បានគុណលោកគ្រូជួយសង្គ្រោះជីវិតនោះឯង! ។សូមពិនិត្យមើលចុះពីបញ្ហានេះ ! ហេតុនេះសូមអ្នកដែលចង់ធ្វើទានត្រូវចេះគិតពីបញ្ហានេះផង បុណ្យមិនមែនកើតតែក្នុងវត្ត មិនមែនកើតតែជាមួយរដ្ឋមន្ត្រី តែវាអាចកើតតាមចិញ្ចើមថ្នល់ ទីរហោឋាន ទីដាច់ស្រយាល បានដែរ ទាំងផលបុណ្យរកប្រមាណមិនបានទៀតផង ! ។ 

Comments