ត្រិះរិះត្រូវគឺជាមូលដ្ឋានជីវិតនេះហើយកូន !

L

 ការគិតត្រូវ ត្រិះរិះត្រូវគឺជាមូលដ្ឋានជីវិតនេះហើយកូន ! ។ ឪពុកម្តាយគ្រប់រូបសុទ្ធតែមានចិត្តដូចៗគ្នា តែប៉ាចង់ឲ្យកូនៗមានក្តីក្លាហាន មានការតស៌ូព្យាយាមក្នុងការរស់នៅ ឪពុកម្តាយមិនមានអ្វីចែកឲ្យកូនៗទេ ប៉ុន្តែចង់ឲ្យកូនពេលអត់ពីពុកម៉ែទៅចេះរស់នៅដោយខ្លួនឯង រឹងមាំពេលបានជួបឧបសគ្គក្នុងជីវិត ចេះតស៌ូដើរឲ្យដល់គោលដៅជីវិត ! ចូរកូនធ្វើឲ្យបាន ! ។ មោទនភាពរបស់ពុកម៉ែ គឺបានដឹងថាកូនៗរស់នៅមានក្តីសុខ ។ តើជាជ័យលាភីស្អីទៅ ជាមហាកិត្តិយសស្អីទៅ ជាវីរៈបុរសស្អីទៅ ? បើគ្រាន់តែជាតិនិងញាតិរបស់កូនក៏ជ្រកកោនមិនបានផងនោះ ? ពុកម៉ែមិនចង់ឮទេ ! គ្រាន់តែចង់បានឃើញកូនរស់នៅក្នុងភាពសាមញ្ញ មានក្តីសុខ ជួបជុំញាតិមិត្តស្គាល់ដូនស្គាល់តា ស្គាល់ព្រំទឹកដីតែប៉ុណ្ណោះ ! ក៏ពុកម៉ែអស់ចិត្តហើយ ។ បើកូនខ្ពង់ខ្ពស់រហូតដល់គ្មានសល់អ្វីនៅក្បែរខ្លួនសោះ តើការរស់នៅនោះមានន័យស្អីទៅ ? ។ មានះនាំមកនូវទុក្ខ ! មានះប្រែមកថាការគិតប្រៀបធៀបឲ្យឃើញថា
១- ខ្លួនអន់ជាងគេៈ នាំឲ្យកើតធម៌ខ្មាស់ បាត់បង់ភាពក្លាហាន មិនហ៌ានចូលក្នុងចំណោមមហាជន ។
២- ខ្លួនស្មើគេៈ នាំឲ្យកើតភាពក្លាហានខុសទំនង ទាំងមិនមានចំណេះអ្វីបន្តិចនៅក្នុងខ្លួនសោះក៏មាន ។
៣- ខ្លួនគ្រាន់បើប្រសើរលើសគេៈ នាំឲ្យកើតភាពក្រអឺតក្រទមកោងកាច មើលងាយគេឯង មិនត្រឹមស្មើខ្លួន ។ បើសិនអ្នកចង់ស្វែងរកភាពខ្លាំង អ្នកត្រូវរកឲ្យឃើញថា វាគ្មានអ្នកនៅក្នុងនោះទេ ។ ពេលវេលាទីបំផុតវាបានអនុញ្ញាត្តិឲ្យយើងស្វែងរកឃើញពីអ្វីដែលត្រូវថែរក្សាទុក និងពីអ្វីដែលត្រូវបោះបង់ចោល ! ជីវិតមនុស្សខ្លីណាស់ កុំចំណាយពេលជាមួយមនុស្សដែលគិតតែពីនាំយកសុភមង្គលចេញពីអ្នកឲ្យសោះ ! ។ 

Comments