ដំណើរបដិបត្តិជាបន្ត !
ខ្ញុំបានរស់នៅក្នុងក្តីសុខស្ងប់អស់រយ:ពេលរាប់ឆ្នាំ ។
ការសមាធិនៅតែបន្តរាល់ថ្ងៃមិនឈប់ ដោយមុនចាប់ផ្តេីមគឺបានជូនបុណ្យកុសល ដល់មាតា បិតា ញ្ញាតិការទាំងអស់
ក្នុងសង្សារវដ្ត , ដល់ពពួកទេវតាគ្រប់ជាន់
ថ្នាក់ , ដល់សព្វសត្វទាំងធំតូចទាំងអស់
ព្រមទាំងផ្សាយនូវមេត្តាធម៌ទៀតផង។
សូមអោយពួកទេវតាទាំងឡាយដល់នូវក្តី
ចំរេីន សូមអោយមាតាបិតា ញ្ញាតិការទាំង
ឡាយក្នុងសង្សារវដ្ត ដល់នូវក្តីសុខចំរេីន
សូមអោយពពួកសព្វសត្វទាំងឡាយបានរួចចាកទុក្ខ សូមកុំអោយមានពៀវេរានឹងគ្នា កម្មទាំងឡាយដែលខ្ញុំបានធ្វេីហេីយ ដោយចេតនាក្តីដោយអចេតនាក្តី
សូមអហោសិកម្មអោយខ្ញុំផង ដូចដែល
ខ្ញុំបានអហោសិកម្មអស់ហេីយដល់អ្នកទាំងឡាយដែលបានរំលោភបំពានមកលេី
រូបខ្ញុំ សូមពៀវេរាទាំងឡាយចប់ទៅដូចដែល ព្រះពុទ្ធ សំដែងថា ពៀរំងាប់ដោយការមិនតបពៀរ។
( យេីងសុំអោយគេអហោសិកម្មទោសអោយយីង ចឹងសួថា យេីងបានអហោ
សិកម្មអោយគេរួចហេីយឬនៅ)។ ក្នងរាត្រី១ ពេលកំពុងសមាធិ មានរឿង
អស្ចារ្យ១បានកេីតឡេីង គឺការពាល់ត្រូវ
អរិយសច្ច:ទី១ ។
រហូតមកដល់ថ្ងៃនេះខ្ញុំនៅតែគិតមិនយល់
ខ្លួនឯងថារឿងនោះវាកេីតឡេីងយ៉ាងមុិច?
វាគឺជារឿង អច្ឆរិយ:ដែលនឹកស្មានមិនដល់
ដែលរហូតមកដល់ពេលនេះនៅតែគិតមិន
យល់ថាវានឹងកេីតឡេីងបានយ៉ាងមុិច។
អរិយសច្ច:ទី១ គឺជាទុក្ខ បេីខ្ញុំកំពុងតែ សោយសុខ យ៉ាងស្កប់ស្កល់ហេតុអីបានជា
ចិត្តដូរទៅពាល់ត្រូវសេចក្តីទុក្ខទៅវិញ។
ក្នុងការពាល់ត្រូវធ្វេីអោយយេីង
បានឃេីញនិងដឹង ពីដំណេីរនៃការកេីតរលត់ និងតាំងនៅនៃសភាវធម៌ទាំងឡាយ
រហូតដល់ការរលត់ចុងក្រោយបង្អស់ ដែល
ហៅថានិព្វាន យ៉ាងជាក់ច្បាស់ដោយឥត
សង្ស័យដោយខ្លួនឯង។

