អ្នកស្រក់ទឹកភ្នែកមិនមែនមានន័យថាគេខ្សោយនោះទេ គេស្រក់ព្រោះតែគេខ្លាំងជាយូរមកហើយ ! ។នៅលើសៃវៀនប្រកួត អ្នកប្រដាល់ដែលល្អបំផុតគឺមិនដែលចេះខឹងនិងស្រក់ទឹកភ្នែកម្តងណាឡើយ តែចូរកុំព្យាយាមរុញច្រានអ្នកដទៃឲ្យគេបានទៅដល់ចំណុចដែលគេមិនអាចអត់ទ្រាំបានឲ្យសោះ ! ធ្វើយ៉ាងនេះវាគ្មានបានប្រយោជន៍អ្វីទេ បានត្រឹមតែការបង្ករឿងហេតុនាំឲ្យពិបាកដោះស្រាយតែប៉ុណ្ណោះ ! ។ត្រូវមានសតិស្មារតី ក្នុងការទទួលយកអារម្មណ៍អ្នកដទៃយកមកគិតខ្លះផង កុំយកតាមតែចិត្តខ្លួនឯង នេះជាភាពអាត្មានិយមមួយបែបដែរ។

