ធម្មទាន !

L

ធម្មទាន !
តាមពិតមនុស្សគ្រប់គ្នាគឺជាស្រមោលកម្ម គ្មានអ្នកណាដឹងថាកម្មនឹងត្រូវឲ្យផលនៅពេលណា នឹងឲ្យផលដូចម្តេចនោះទេ ! ហេតុនេះអ្វីដែលត្រឹមត្រូវនោះគឺបុណ្យ ! ព្រោះបុណ្យមានអំណាចអាចសង្កត់អកុសលកម្មមិនឲ្យផលផង នឹងជួយបើកផ្លូវឲ្យកុសលកម្មចេញមុខឲ្យផលផង ។ អ្នកដែលស្អប់បុណ្យគឺជាអ្នកវង្វេងលើវាលវដ្តសង្សារមិនដឹងការពិត ហើយតែងគិតថាអ្នកដទៃក៏ដូចជាខ្លួនដែរ ។ បើអ្នកគិតខុស អ្នកគិតថាខ្លួនអ្នកគឺជាបញ្ហា តែតាមពិតអ្នកគឺជាអ្នកព្យាបាលខ្លួនឯងដែរ ចិត្តមិនអាចរស់នៅបានដោយគ្មានសេចក្តីស្រឡាញ់នោះទេ ! លោកនេះគ្មានភ័ព្វសំណាងណា ធំជាងភ័ព្វសំណាងដែលបានទទួលក្តីស្រឡាញ់ពីអ្នកដទៃនោះឡើយ ហេតុនេះបើបានទទួលវាហើយ ត្រូវចេះថែរក្សាដោយប្រុងប្រយ័ត្នផង ! រហូតទាល់តែអ្នកចេះធ្វើខ្វាក់ ធ្វើគ ធ្វើថ្លង់ ទើបអ្នកអាចមើលឃើញ ស្តាប់ឮ នឹងចេះនិយាយការពិតបាន ។

Comments