បើគ្រូធម៌ទាំងអស់សុទ្ធតែបង្រៀនពីសន្តិភាព

L

បើគ្រូធម៌ទាំងអស់សុទ្ធតែបង្រៀនពីសន្តិភាព ចុះហេតុអីក្នុងខ្លួនគ្រូធម៌ទាំងអស់នោះមិនមានសន្តិភាព? ព្រោះមិនបានប្រយុទ្ធលះកិលេសទាំង១៦នេះឯងៈ
១- អភិជ្ឈាវិសមលោភៈ(លោភហួសប្រមាណអត់ស្គាល់អីក្រៅពីបានមិនចេះលះ)។
២- ព្យាបាទៈ ឲ្យតែខឹងហើយដឹងតែពីគុំគួនព្យាបាទ ។
៣- កោធៈ សេចក្តីក្រេវក្រោធ ។
៤- ឧបនាហៈ ចងគំនុំទុកក្នុងចិត្ត ចិញ្ចឹមចិត្តសងសឹក ។
៥- មក្ខៈ បើកកកាយអំពើអាក្រក់គេ បិទបាំងអំពើល្អរបស់គេ ។
៦- បលាសៈ លើកតំកើងខ្លួនឯង បន្ទាបបន្ថោកអ្នកដទៃ ។
៧- ឥស្សាៈ ច្រណែនឈ្នានីសអ្នកដទៃ ។
៨- មច្ឆរិយៈ សេចក្តីកំណាញ់ ។
៩- មាយា លាក់ពុត ។
១០- សាថេយ្យៈ អួតអាង ។
១១- ថម្ហៈ រឹងមានះច្រងេងច្រងាង ។
១២- សារម្ភៈ ប្រកួតប្រជែងយកឈ្នះចាញ់ ងាប់រស់ ។
១៣- មានះ វាយឬកប្រៀបធៀប ។
១៤- អតិមានះ មើលងាយគេឯង ។
១៥- មទៈ ស្រវឹងវង្វេងក្នុងយស ក្នុងទ្រព្យ ។
១៦- បមាទៈ ប្រមាទធ្វេសប្រហែស ។ កិលេសទាំង១៦ នាំឲ្យមានការបែកបាក់ឈ្លោះទាស់ទែង នាំឲ្យលោកនេះបាត់បង់សន្តិភាព មានតែវិបស្សនាខណៈមគ្គផលកើតឡើងតែប៉ុណ្ណោះទើបអាចកំចាត់កិលេសទាំង១៦ទៅបាន សូម្បីពុទ្ធបរិស័ទនេះក៏ដោយបើមិនបានកំចាត់វាចោលទេ នៅតែខាំហែកគ្នាជាធម្មតាទេ កុំឆ្ងល់ ! កុំបាច់គិតថា មានតែវត្តលោកទេដែលមានក្តីសុខ ថាមិនបាន ឈ្លោះគ្នាខ្លាំងជាងអ្នកផ្លូវលោកទៅទៀតផង ! ។

Comments