ចំណុចទាំង៦ ស្រង់ពី Jackma ដែលយើងគួរតែទន្ទេញនិងរំលឹកខ្លួនឯងជារឿយៗបើចង់ក្លាយជាសេដ្ឋី៖
១. ពេលដែលអ្នកកំពុងគេងនៅលើគ្រែ គេកំពុងក្រោកហាត់ប្រាណបែកញើសជោគ ដូច្នេះហើយគេមានសុខភាពល្អជាងអ្នក។ (សុខភាពល្អជាទ្រព្យមិនអាចកាត់ថ្លៃបានរួចទៅហើយ)
២. អ្នកធ្វើការឲ្យរួចពីដៃនិងរួចមួយថ្ងៃៗ ខណៈគេធ្វើការដោយអស់ពីចិត្ត។ ដូច្នេះកុំឆ្ងល់ថាហេតុអ្វីគេជោគជ័យ ហេតុអ្វីគេអាចដឹកនាំមុខរបររកស៊ីធំៗបាន។
៣. អ្នកកំពុងរៀបគម្រោងធ្វើការសម្រាប់ថ្ងៃនេះ តែអ្នកផ្សេងគេកំពុងរៀបគម្រោងផែនការសម្រាប់ថ្ងៃស្អែក ឬឆ្នាំបន្ទាបរួចស្រេចហើយ។ ចឹងហើយកុំសួរថាម៉េចគេក្ដាប់បានឳកាសរកស៊ីច្រើនជាងអ្នក។
៤. ខណៈអ្នកកំពុងរកលេសគេចពីបញ្ហា គេកំពុងប្រឹងរកមធ្យោបាយដោះស្រាយបញ្ហា។ ចឹងគួរដឹងហើយថាអ្នកណាអាចដោះស្រាយបញ្ហាបាន! ដូច្នេះហើយមុខជំនួញ និងការងាររបស់គេប្រាកដជាអាចប្រឈមមុខរាល់ឧបសគ្គបាន ខណៈអ្នកត្រូវគេចមិនហ៊ានតទល់នឹងឧបសគ្គរហូត។
៥. អ្នកកំពុងភ្លើតភ្លើននឹងការចាយលុយ គេកំពុងតែចាត់ចែងទុកដាក់ទ្រព្យសម្បត្តិ។ ចឹងកុំឆ្ងល់ថាម៉េចក៏រកលុយមិនសល់ដូចគេហើយម៉េចបានគេមានទ្រព្យសម្បត្តិច្រើនជាងអ្នក។
៦. អ្នកកំពុងគិតតែផលប្រយោជន៍ខ្លួនឯង គេកំពុងគិតយកចិត្តទុកដាក់ដល់ផលប្រយោជន៍ភាគីម្ខាងទៀត ដែលនាំឱ្យគេបង្កើតមិត្តភាពនិងចំណងទាក់ទងបានច្រើនជាមួយមនុស្សជំុវិញ។ នោះហើយដែលភាសាសាមញ្ញហៅថា សែស្រឡាយ ឬ Networkនោះ៕

