ប្រឹងប្រែងខុស

L

ពេលខ្លះមនុស្សយើងឱ្យតែឮអ្នកដទៃថា ប្រឹងប្រែងព្យាយាមគង់តែបានសម្រេច ពាក្យនេះមិនខុសទេ ប៉ុន្តែយើងត្រូវមានលក្ខខណ្ឌមួយគឺប្រឹងប្រែងដោយមានគម្រោង មានផែនការ ត្រឹមត្រូវទើបធ្វើឱ្យការលះបង់ប្រឹងប្រែងនោះបានលទ្ធផល។ ប្រសិនបើអ្នកខិតខំប្រឹងប្រែង ព្យាយាមដោយគ្មានគោលដៅ ផែនការយុទ្ធសាស្ត្រច្បាស់លាស់ទេ ការសម្រេចបានលទ្ធផលគឺមិនមានឡើយ ឬក៏បានលទ្ធផលតិចបំផុត។ ការប្រឹងប្រែង រួមផ្សំនឹងគម្រោងច្បាស់លាស់ មានចិត្តតស៊ូព្យាយាម អត់ធ្មត់ មិនបោះបង់ ទើបធ្វើឱ្យសម្រេចបានលទ្ធផលជាទីគាប់ចិត្ត។

Comments