ជីវិតយើងនឹងបង្កើតជីវិតបន្តទៀត អំពើល្អនៅថ្ងៃនេះគឺជាកាដូសម្រាប់ខ្លួនឯងនៅថ្ងៃមុខ បើអំពើល្អផ្តល់តែក្តីសុខ ឯអំពើអាក្រក់ផ្តល់តែទុក្ខ តើយើងគួរធ្វើអំពើបែបណា ? កើតជាមនុស្សត្រូវមានស្មារតីភ្ញាក់រលឹកជាប់ជានិច្ច រាល់ការមើ់លឃើញនិងស្តាប់ឮ ត្រូវមានស្មារតីប្រុងប្រយ័ត្ននិងភ្ញាក់រលឹកជាប់ជានិច្ច ឃើញហើយឮហើយត្រូវគិតអ្វី ត្រូវមានអារម្មណ៍ដូចម្តេច ត្រូវប្រើបទពិសោធយ៉ាងណាក្នុងការគិតដើម្បីឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមានក្តីសុខ << ខ្ញុំចាំជួយរំលឹកខ្ញុំ ដើម្បីឲ្យចិត្តខ្ញុំឋិតនៅជាប់ក្នុងខ្លួនខ្ញុំប្រកបដោយស្មារតីជាប់ជានិច្ច >>។

