អត្ថន័យរបស់រូប

L

អត្ថន័យរបស់រូប
១- ឈ្មោះថារូប ព្រោះជាអារម្មណ៍របស់អាសវៈ
២- ឈ្មោះថារូបព្រោះត្រូវបច្ច័យប្រជុំតាក់តែង
៣- ឈ្មោះថារូប ព្រោះសង្គ្រោះចូលក្នុងសង្ខារលោក
៤- ឈ្មោះថារូប ព្រោះជាអារម្មណ៍នៃកាមតណ្ហា
៥- ឈ្មោះថារូបព្រោះមិនអាចដឹងអារម្មណ៍បាន
៦- ឈ្មោះថារូបព្រោះជាធម៌ដែលត្រូវលះ ......
រូបជាធម្មជាតិគួរដល់នូវការប្រុងប្រយ័ត្ន ព្រោះ
១- ដោយសារតែរូប មនុស្សតែងរងទុក្ខទោសដោយការមានះប្រកាន់
២- ដោយសារតែរូប មនុស្សត្រូវហត់នឿយគ្រប់បែបយ៉ាងដើម្បីស្វែងរកបច្ច័យមកទ្រទ្រង់កុំឲ្យរូបបែកធ្លាយ ។
៣- ដោយសារតែរូប ជារបស់លោកនេះ ទើបមិនអាចទៅណាក្រៅពីការលះបង់ជូនធម្មជាតិវិញ ។
៤- ដោយសារតែរូបជាទីតាំងនៃរាគៈតណ្ហា សត្វលោកកំរណាស់នឹងលោតផុតពីអន្លុងនៃតណ្ហាបាន ខ្លះរហូតដល់ផ្កាប់មុខទៀតផង ។
៥- ដោយសារតែរូបមិនអាចដឹងអារម្មណ៍បាន ទើបត្រូវវិញ្ញាណបោកប្រាស់ប្រើទល់ថ្ងៃបែកធ្លាយ ។
៦- ដោយសារតែរូបទើបយើងអាចសម្រេចមគ្គផលនិព្វានបាន ! ។

Comments