បច្ចេកទេសផ្តោតលើការផ្លាស់ប្តូរខ្លួនឯង

L

ព្រះធម៌គឺជាបច្ចេកទេសផ្តោតលើការផ្លាស់ប្តូរខ្លួនឯង មិនមែនអ្នកដទៃទេ អ្នកអាចសាកពិសោធបាន សូមខ្ចីជឿតាមសិន លទ្ធផលនឹងទទួលបានតាមក្រោយជាមិនខាន ។ ព្រះធម៌នាំឲ្យមានការអត់ធន់ជាមួយពាក្យសម្តី ដែលអ្នកដទៃជះមកលើអ្នកហួសប្រមាណ ដូចជាដំរីសង្គ្រាមដែលអត់ធន់ចំពោះកូនសរបាញ់ចេញពីដងធ្នូក្នុងពេលមានសង្គ្រាមយ៉ាងនេះឯង ។

Comments