បើខ្លួនជាមនុស្សជិតស្លាប់ មធ្យោបាយត្រូវគិតមានដូចតទៅ ៖

L

បើខ្លួនជាមនុស្សជិតស្លាប់ មធ្យោបាយត្រូវគិតមានដូចតទៅ ៖
១-តើបានធ្វើអ្វីចប់សព្វគ្រប់ហើយឬនៅ ដើម្បីកុំឲ្យមានបញ្ហាតាមក្រោយពេលអត់ពីយើងទៅ។
២-បើមិនអាចធ្វើចប់ មិនត្រូវគិតបារម្ភពីអ្វីទាំងអស់ កុំទុកខ្លួនជាជនរងគ្រោះតែម្នាក់ឯងឲ្យសោះ សេចក្តីស្លាប់គឺមានមុននិងក្រោយជាធម្មតា ទីបញ្ចប់គឺជាសន្តិភាពទេ។
៣ -អ្នករស់នៅដែលឥតសតិក៏ទុកដូចជាស្លាប់ដែរ វាមិនសំខាន់អីនឹងការបានរស់នៅបែបនេះនោះទេ។
៤-យើងបានឆ្លងកាត់ជីវិតដែលប្រកបដោយសតិសម្បជ្ជញ្ញៈនិងបានធ្វើអំណោយដល់មនុស្សជាតិនិងញាតិខ្លួនឯងរួចហើយ ។
៥-ចំឡើយដែលយើងបានរកឃើញ គឺ ជីវិតសន្តិភាពនិងសប្បុរសធម៌
៦-ត្រូវរក្សាចិត្តប្រកបដោយសតិសម្បជ្ជញ្ញៈជាប់ជានិច្ច(ឲ្យឋិតនៅក្នុងឧបេក្ខា) បើទោះជាសេចក្តីស្លាប់មានការលំបាកឆ្លងកាត់យ៉ាងណាក៏ដោយ។
៧-រាល់ការឃើញការឮ ត្រូវគិតឲ្យបានត្រឹមត្រូវ ដាស់តឿនក្រើនរំលឹកខ្លួនឯងជានិច្ចយ៉ាងនេះឯង ! ! ! ។យើងដឹងហើយថា ក្រោយពីស្លាប់ភ្លាម ឋាមពលចិត្តឬវិបាកចិត្តនិងចេតសិកត្រូវផ្សាយចេញភ្លាម បើវាកាន់យកអារម្មណ៍ជាសត្វ(ខឹងក្រោធមួរម៉ៅក្តៅក្រហាយស្តាយក្រោយ)វានឹងទៅកាន់ពិភពសត្វ បើកាន់យកអារម្មណ៍ជាមនុស្សឬទេវតា វាក៏ទៅកាន់ភពមនុស្សឬទេវតាសមគួរដល់ហេតុរបស់វា ដូច្នេះហើយទើបព្រះលោកប្រដៅកុំឲ្យសន្សំអារម្មណ៍អាក្រក់ដែលនាំឲ្យមានវិបាកមិនល្អនៅពេលចុតិ - បដិសន្ធិ ។ ត្រូវហាត់ទទួលស្គាល់ពាក្យស្លាប់ រហូតស្តាប់ទៅឡើងពិរោះជក់ចិត្តទៅណា !

Comments