សួនផ្កាស្វាយ !
១- ការងារបង្កើតច្បាប់ តែច្បាប់មិនអាចបង្កើតការងារបានទេ បញ្ញាទើបអាច ។
២- រៀនទទួលយកស្ថានភាពជីវិតទាំងល្អទាំងអាក្រក់រួចហើយរៀនធ្វើចិត្តឲ្យមានក្តីសុខសន្តិភាព ។
៣- មនុស្សសុទ្ធតែមានអាថ៌កំបាំងរៀងខ្លួនទេ ហេតុនេះមុននឹងនិយាយពីអាថ៌កំបាំងអ្នកដទៃត្រូវចេះគិតពីអាថ៌កំបាំងខ្លួនឯងផង ។
៤- កុំបាច់សួរថាជីវិតគឺជាអ្វី ស្វែងរកវាដោយខ្លួនឯងទៅ ។ ពេលខ្លះគេចាកចេញពីអ្នកព្រោះតែគេត្រូវការអ្វីដែលអ្នកមិនមាននោះហើយ ។
៥- អ្នកខ្លះពោលថា សូមឲ្យពេលថ្ងៃរះឡើងបានឃើញអ្វីៗដូចក្តីប៉ងប្រាថ្នា សូមឲ្យពេលថ្ងៃលិចទៅនាំយកទាំងទុក្ខកង្វល់ហើយផ្តល់ក្តីសុខត្រឡប់មកឲ្យខ្លួនវិញផង ! ទាំងដែលខ្លួនធ្វើអ្វីមិនចេះគិត គិតអ្វីមិនចេះព្រលែងចោល តើដែលទៅរួចទេការប៉ងប្រាថ្នាបែបនេះនោះ ? ។ ពេលបួងសួងបិទភ្នែក លុះបើកភ្នែកឡើងសូម្បីតែកាហេ្វមួយពែងក៏គ្មានសម្រាប់កំដៅពោះផង ! ។

